• ជនជាតិចិនបើករថយន្ត នីសា​ន់ FRONTIER បុកម៉ូតូឥណ្ឌា ទៀតទៅប៉ះម៉ូតូមួយគ្រឿងទៀត ហើយព្យាយាមបើករត់ តែរត់មិនរួច
    ដោយ admin  ថ្ងៃទី 9 June, 2020  ម៉ោង 06:45 | សន្តិសុខ​សង្គម

    (ភ្នំពេញ​)៖ ជនជាតិចិនម្នាក់បើករថយន្ដយ៉ាងលឿនទៅបុក​ម៉ូតូ​កង់​បី​ឥណ្ឌា ហើយ​កង់​បី​ឥណ្ឌា​ក៏​ជ្រុល​ទៅបុក​ម៉ូតូ​ដែល​ចត​ចោល​ស្ងៀម នៅមុខ​ផ្ទះ​ប្រជាពលរដ្ឋ​រង​ការខូចខាត​យ៉ាងដំណំ​។ រថយន្ត​បង្កហេតុ​បានព្យាយាម​បើក​រត់​ចេញពី​កន្លែងកើតហេតុ ប្រហែល​២០០​ម៉ែត្រ ទើប​ប្រជាពលរដ្ឋ​តាម​ឃាត់​បាន​ប្រគល់ឱ្យ​សមត្ថកិច្ច កាលពី​វេលា ម៉ោង​១​និង​១០ នាទី​យប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃ​ចន្ទ ទី​៨ ខែមិថុនា​ឆ្នាំ​២០២០ ចំណុច​ផ្សារ​តាប៉ាង ផ្លូវ​១៥៤​នៅក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ​។​

    ​ប្រភពពី​កន្លែងកើតហេតុ​បាន​ឱ្យដឹងថា ដំបូង​ឡើយ​គេ​ឃើញ​រថយន្ត នីសា​ន់ FRONTIER ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2BD 9386 បើក​តាម​បណ្ដោយ​ផ្លូវ​១៥៤ ទិសដៅ​ពី​កើ​តទៅ​លិច​យ៉ាង​លឿន ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ ក៏​ស្រាប់តែ​រ៉េ​ចង្កូត​មក​ឆ្វេង​ដៃ​ទៅបុក​កង់​បី​ឥណ្ឌា ពណ៌​ស ពាក់​ផ្លាកលេខ ស្វាយរៀង 1N 7809 បើក​តាម​បណ្ដោយ​ផ្លូវ​១៥៤​ស្រប​ទិស​គ្នា បណ្តាលឱ្យ​កង់​បី​រ៉េ​ចង្កូត​មក​ខាងស្តាំ​ដៃ​ជ្រុល​ទៅបុក​ម៉ូតូ​ម៉ាក​ឃ្លិ​ច ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1CV 9695 ដែល​ចត​ស្ងៀម​នៅលើ​ចិញ្ចើមផ្លូវ​មុខផ្ទះ​ប្រជាពលរដ្ឋ​។​តែ​សំណាងល្អ​មិន​បង្ក​ឱ្យនរណាម្នាក់រងរបួសនោះទេ។ ខូចខាត​តែ​ម៉ូតូ​ និងកង់បីតែប៉ុណ្ណោះ ហើយ​រថយន្ត​ក៏បាន​ព្យាយាម​បើក​រត់​ចេញពី​កន្លែងកើតហេតុ​ប្រហែល ២០០​ម៉ែត្រ ត្រូវបាន ប្រជាពលរដ្ឋ​ចាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ផ្សារ​ថ្មី​ទី​៣ ដើម្បី​រង់ចាំ​ប្រគល់​ឲ្យ​ជំនាញ​ចរាចរណ៍​។​

    ​ក្រោយពី​កើតហេតុ សមត្ថកិច្ច​ជំនាញ​ចុះមក​វាស់វែង​យក​រថយន្ត ម៉ូតូ​និង​កង់​បី​ឥណ្ឌា​ទៅ​រក្សាទុក រង់ចាំ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares