• បង្ក្រាបសង្វៀនជល់មាន់១កន្លែង នៅស្រុកព្រៃឈរ ឃាត់ខ្លួន​ជនសង្ស័យ​១៣នាក់​ ដកហូតបាន​ម៉ូតូ​១០គ្រឿង​ និង​វត្ថុតាង​មួយ​ចំនួន​
    ដោយ admin  ថ្ងៃទី 8 June, 2020  ម៉ោង 09:47 | សន្តិសុខ​សង្គម

    (ខេត្តកំពង់ចា)៖ សង្សង្វៀនជល់មាន់ខុសចកបាប់មួយកន្លែង ស្ថិត​នៅ​ក្នុង​ភូមិ​គៀន​កេស​ ឃុំ​មៀន​ស្រុក​ព្រៃឈរ​ ខេត្ត​កំពង់ចាម​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​បង្ក្រាបកាលពីវេលាម៉ោង២ និង៤០នាទី រសៀល​ថ្ងៃ​ទី​៦​ ខែមិថុនា​ ឆ្នាំ​២០២០​ដោយ​ឃាត់ខ្លួន​អ្នលេងភ្នាល់ល្បែងនោះចំនួន១៣នាក់ ម៉ូតូចំនួន១០គ្រឿង និង​វត្ថុតាង​មួយ​ចំនួន​ទៀត​ ។

    សមត្ថកិច្ច​បាន​ឱ្យដឹងថា ការចុះបង្រ្កាបករណី​បេីក​លេង​ល្បែង​ស៊ីសង​ដោយ​ខុសច្បាប់​នេះ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាដល់កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកវរសេនីយ៍ឯក ថាញ់ សុខវុន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកព្រៃឈរ និងអាជ្ញាធរមូលដ្ឋាន ក្រោមការដឹកនាំដោយលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម។​

    ប្រតិបត្តិការនេះឈានទៅដល់ឃាត់ខ្លួនជនសង្ស័យទាំង១៣នាក់​ ព្រមទាំង​ដកហូតបាន​ម៉ូតូ​ ​ចំនួន​១០គ្រឿង​ ទូរស័ទ្ទដៃ១១គ្រឿង ប្រាក់រៀលចំនួន២,២៦២,០០០រៀល (បីលានពីរសែនប្រាំមួយម៉ឺនពីរពាន់រៀល) ប្រាក់ដុល្លា ចំនួន១៥៥០ដុល្លា(មួយពាន់ប្រាំរយហាសិបដុល្លាអាមេរិក)​ កន្ត្រក​ចំនួន០២​ និង​ស្កុតរុំជើងមាន់ ចំនួន០៥ផងដែរ​។
    បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី​ច្បាប់​ ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares