• សង្ស័យប្រុសស្រីចំនួន១០នាក់ពាក់ព័ន្ធ​ករណី​ជួញដូរ និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ ត្រូវកម្លាំងអាវុធហត្ថឃាត់ខ្លួនបញ្ជូន ទៅ​សាលាដំបូង​ខេត្ត
    ដោយ admin  ថ្ងៃទី 8 June, 2020  ម៉ោង 08:23 | សន្តិសុខ​សង្គម

    (ខេត្តព្រះសីហនុ)៖ នៅវេលាម៉ោង១១ថ្ងៃទី៧ ខែមិថុនា ឆ្នាំ​២០២០​ ជនសង្ស័យ ប្រុសស្រី ចំនួន​១០​នាក់ រួម​នឹង​វត្ថុតាង​មួយចំនួន ត្រូវកម្លាំងការិយាល័យបទល្មើសគ្រឿងញៀនញៀន មន្ទីរ​យុត្តិធម៌ កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ កសាងសំណុំរឿងបញ្ជូនទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត ពាក់ព័ន្ធ​ករណីជួញដូរចាត់ចែង នូវសារធាតុញៀន។

    ​ជនសជនសង្ស័យទាំង១០នាក់នោះ៖ ១-ឈ្មោះ ហ៊ុល រតនា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ទីលំនៅ​បច្ចុប្បន្ន​សង្កាត់​៤ ក្រុងព្រះសីហនុ​។ ២-ឈ្មោះ វ៉ាន់ ស៊ីណា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ទីលំនៅ​បច្ចុប្បន្ន​សង្កាត់​៤ ក្រុងព្រះសីហនុ​។ ៣- ឈ្មោះ ហៀ​ង រិ​ទ្ធ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ទីលំនៅ​បច្ចុប្បន្ន​សង្កាត់​៤ ក្រុងព្រះសីហនុ​។ ៤-ឈ្មោះ សំ នៀង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ទីលំនៅ​បច្ចុប្បន្ន​សង្កាត់​៤ ក្រុងព្រះសីហនុ​។ ៥- ឈ្មោះ ហាង ស៊ីថា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ ទី​រំ​នៅ​បច្ចុប្បន្ន​ភូមិ​៣ សង្កាត់​២ ក្រុងព្រះសីហនុ​។ ៦-ឈ្មោះ ឆែម ចាន់ថា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកបរ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​៣ សង្កាត់​២ ក្រុងព្រះសីហនុ​។ ៧-ឈ្មោះ ឃឿន លី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​១ សង្កាត់​១ ក្រុងព្រះសីហនុ​។ ៨-ឈ្មោះ សៀវ ធី​ដាវ​ល័​ក្ខ ភេទ​ស្រី អាយុ​២០ ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ បុគ្គលិក​កាស៊ីណូ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​១ សង្កាត់​១ ក្រុងព្រះសីហនុ​។ ៩-ឈ្មោះ ទន់ កែវ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកឡាន ទីលំនៅ​បច្ចុប្បន្ន​ភូមិ​៥ សង្កាត់​៤ ក្រុងព្រះសីហនុ​។ ១០- ឈ្មោះ វ៉ាន់ ដា​រ៉ា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ទីលំនៅ​បច្ចុប្បន្ន​សង្កាត់​១ ក្រុងព្រះសីហនុ​។

    វត្ថុតាង​រួមមាន​៖ ១-ម្សៅ​ស​ថ្លា ចំនួន​៥​កញ្ចប់​, ២-ទូរស័ព្ទដៃ ចំនួន​១០​គ្រឿង​, ៣-ដែកកេះ ចំនួន​២, ៤-ខ្សៀ​ជក់ ចំនួន​១, ៥-ដប​ជក់ ចំនួន​១, ៦-លុយ​ដុល្លារ ចំនួន​៣០$, ៧-ម៉ូតូ ចំនួន​១​គ្រឿង​៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares