• សមត្ថកិច្ច​អាវុធហត្ថ​ឃាត់​ខ្លួនជាបន្តបន្ទាប់មនុស្ស​៧​នាក់​ និងថ្នាំញៀន៤១កញ្ចប់
    ដោយ admin  ថ្ងៃទី 7 June, 2020  ម៉ោង 10:46 | សន្តិសុខ​សង្គម

    (ខេត្តកំពង់ឆ្នាំង)៖ កាលពីថ្ងៃទី៤ដល់ថ្ងៃទី៦ខែមិថុនាឆ្នាំ​២០២០ ខេត្តកំពង់ឆ្នាំង និង នៅ​រាជធានី​ភ្នំពេញជនសង្ស័យចំនួន៧នាក់ត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់​នៅក្នុង​ករណី​បទល្មើស​គ្រឿងញៀន​មួយ​ដែល​បង្ក្រាប​ដោយ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង​សហការ​ជាមួយនឹងកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស។

    ​លោក​វរសេនីយ៍ទោ​និល ប៊ុនធឿន មេបញ្ជាការរង នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​កំពង់ឆ្នាំង ទទួល​ការងារ​គ្រឿងញៀន​ស្ថិតក្នុង​ប្រតិបត្តិការ​នេះ​បាន​ប្រាប់​ឱ្យដឹងថា​យោងតាម​ការបញ្ជា​ផ្ទាល់​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​សាក់ សា​រ៉ាំ​ង មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង​។ កាលពី​ថ្ងៃទី​៤ ខែមិថុនា​ឆ្នាំ​២០២០​កម្លាំង​អាវុធហត្ថ​កំពង់ឆ្នាំង​បាន​ចុះទៅ​បង្ក្រាប​ករណី​បទល្មើស​គ្រឿងញៀន​មួយកន្លែង​នៅ​ភូមិ​ត្រពាំង​ក្រពើ​ ឃុំទឹកហូត ស្រុករលាប្អៀរ។

    ​ដោយ​ឃាត់​បាន​ជនសង្ស័យ​ជា​អ្នកជួញដូរ​ និងប្រើប្រាស់គ្រឿងញៀនចំនួន៥នាក់ ក្រោយពីស្រាវជ្រាវសមត្ថកិច្ចអាវុធហត្ត​កំពង់ឆ្នាំង​បាន​សហការ​បន្តទៀត​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​នៅ​ភ្នំពេញ​។​ ដើម្បីរកមុខសញ្ញាជនសង្ស័យនៅរាជធានីភ្នំពេញ​ដែល​បាន​ចែកចាយ​និង​ជួញដូរ​មក​កំពង់ឆ្នាំង​ និងបានឈានទៅឃាត់ខ្លួនជនសង្ស័យចំនួន២​នាក់​ផ្សេងទៀត នៅ​រាជធានី​ភ្នំពេញ ដែលជា​អ្នកជួញដូរ​គ្រឿងញៀន​ដ៏​សកម្ម ។

    ​ក្រោយពី​បង្ក្រាប​ខ្សែបណ្តាញ​ករណី​គ្រឿងញៀន​សមត្ថកិច្ច​អាវុធហត្ថ​បាន​រកឃើញ​វត្ថុតាង​ថ្នាំញៀន​ចំនួន​៤១​កញ្ចប់​។​ក្នុងនោះ​មាន​១៦​កញ្ចប់​ធំ និង ២៥​កញ្ចប់​តូច ដែលមាន​ទម្ងន់​១២៦.៣៤​ក្រាម ។​ ម៉ូតូចំនួន៣គ្រឿងទូរស័ព្ទដៃចំនួន៦គ្រឿង​ជញ្ជីង​ថ្លឹង​ថ្នាំញៀន​ចំនួន​២​គ្រឿង​ និងប្រដាប់ជក់ថ្នាំញៀនមួយចំនួន។

    ​ក្រោយពី​ឃាត់ខ្លួន​សមត្ថកិច្ច​កងរាជអាវុធហត្ថ​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​រួម​នឹង​វត្ថុតាង​ទៅកាន់​សាលាដំបូង​ខេត្តកំពង់ឆ្នាំង ដើម្បី​ចាត់ការ​បន្ត​តាម​និតិ​វិធី​ច្បាប់​៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares