• នគរបាលស្រុកឧដុង្គឃាត់ខ្លួនជនសង្ស័យ៤នាក់​ រួមទាំង​វត្ថុតាងជាថ្នាំ​ញៀ​នបញ្ជូនទៅអយ្យការ​ ចាត់ការតាមច្បាប់
    ដោយ admin  ថ្ងៃទី 7 June, 2020  ម៉ោង 09:08 | សន្តិសុខ​សង្គម

    (ខេត្តកំពង់ស្ពឺ)៖ កាលពីថ្ងៃទី០៦ ​ខែមិថុនា ឆ្នាំ២​០​២០ វេលាម៉ោង១០​ និង​ ៣០នាទី​ កម្លាំងនគរបាលបានទទួលព័ត៌មានថាមានមុខសញ្ញាជាអ្នកជួញដូរគ្រឿងញៀនម្នាក់​មានឈ្មោះ​ អ៊ូច ឡេវ​ ភេទប្រុស អា​យុ​២៤ឆ្នាំ​ តែងតែធ្វើសកម្មភាពចែកចាយថ្នាំញៀននៅកន្លែងងលេងស្នុកឃ័រ ស្ថិតនៅភូមិព្រៃក្តួច ឃុំភ្នំតូច​ ស្រុកឧដុង្គ​ លាបមនុស្សនគរបាលបានឃាត់ខ្លួនបានភ្លាមៗ និងដកហូតបានវត្ថុតាងម្សៅក្រាមពណ៌សសង្ស័យជាគ្រឿងញៀនចំនួន១៥កញ្ចប់​ និងទូរស័ព្ទដៃ​ ១​គ្រឿង​។​

    តាមចម្លេីយបឋម​របស់​ជន​សង្ស័យ​ខាង​លេី​សមត្ថកិច្ច​បន្ដស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្ដល់ និងចែកចាយបន្ដ រហូតធ្វេីការឃាត់ខ្លួនបានមុ​ខ​សញ្ញា​មួយចំនួន​ទៀត​មានឈ្មោះ៖​ ឡុច កាលីន​ ភេទប្រុស អា​យុ​២៤ឆ្នាំ​ ​រស់នៅភូមិយោសជោ ឃុំជើង​រាស់ ស្រុកឧដុង្គ នៅវេលាម៉ោង១៨ និង៣០នាទី ចំណុច​ភូមិត្រពាំងស្គន់ ឃុំពាំងល្វា ស្រុ​កឧដុង្គ​ ដកហូតបាន​រកឃើញម្សៅក្រាមព​ណ៌សសង្ស័យជាគ្រឿងញៀន​ ១២​កញ្ចប់ និ​ង​ម៉ូតូម៉ាក​ C125​ ពណ៌ក្រហម ០១គ្រឿង​។​

    លោកវរសេនីយ៍ឯក​ ខឹម​ សាម៉ុន​ អធិការនគរ​បាលស្រុកឧដុង្គ​ បានបញ្ជាក់ថាក្រោយឃា​ត់​ខ្លួនមុខសញ្ញាសង្ស័យទី២បាន​ លោក​បានគោ​រពរាយការណ៍សុំយោបល់ដឹកនាំចង្អុលការពីលោកឧត្ដមសេនីយ៍ទោ​ សម​ សាមួន​ ស្នងការនគរបាល​ខេត្ដកំពង់ស្ពឺ​ និងមានការឯកភាពពីរតំណាងអយ្យការ​ កម្លាំងនគរបាល បានឈានទៅឃាត់ខ្លួនជនស​ង្ស័​យ​ ២ប​ន្ថែម​ទៀតដែលប្រតិបត្ដិការនេះ​បន្ដរហូតនៅវេ​លាម៉ោង​១៩ និង៣០នាទី ឈ្មោះ សុំ សារ៉ាយ​ ភេទប្រុស អាយុ​២២ឆ្នាំរស់នៅ​ភូមិបន្ទាយខ្មែរ ឃុំជើងរាស់ ស្រុកឧដុង្គ​ ត្រូវ​បាន​ឃាត់​ខ្លួ​ន​ និងឆែកឆេរកឃើញម្សៅក្រា​មពណ៌ស សង្ស័យជាគ្រឿងញៀន ០៥​កញ្ច​ប់​ ទូរស័ព្ទដៃ​១​ គ្រឿង និងឧនិងឧបករណ៍កែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត ។​

    ក្រោយសាកសួរជនសង្ស័យបានសារភាពថាខ្លួនបានទិញគ្រឿងញៀនពីរឈ្មោះ ហេង តុង​ ភេទប្រុ​ស អាយុ​១៩ឆ្នាំរស់នៅភូមិអង្គសេ​រី ឃុំជើងរាស់​ ស្រុកឧដុង្គ នគរបាល​បានបន្តឃាត់ឈ្មោះ ហេង តុង​​ ឆែកឆេរ​រកឃើញ ម្សៅ​ក្រាមពណ៌សសង្ស័យថាជាគ្រឿងញៀន ១៩កញ្ចប់ ,​ ជញ្ចីងសំរាប់ថ្លឹងគ្រឿង​ញៀនចំនួន​ ០១គ្រឿង,​ ម៉ូតូ​ម៉ាក វីនន័រពណ៍​០១​គ្រឿ​ង និងឧបករណ៍​កែច្នៃ​សម្រាប់ប្រើប្រាស់មួយចំនួនទៀត ។​

    បច្ចុប្បន្ន​ជនសង្ស័យ​រួមជាមួយ​វត្ថុតាង​ផ្នែក​ប្រ​ឆាំង​គ្រឿងញៀន​ នៃអធិកា​រដ្ឋានស្រុកបានក​សាង​សំណុំ​រឿង​បញ្ជូន​ទៅ​ការិយាល័យ​ប្រ​ឆាំង​គ្រឿងញៀន​ នៃស្នងការដ្ឋាន​នគរបាលខេត្ដកំពង់ស្ពឺ​ដេីម្បី​ចំណាត់ការ​បន្ត​ ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares