• ស្ត្រីវយ័ចំណាស់ម្នាក់ជិះ​ម៉ូតូ​ចូល​គន្លង​នៃទឹកបញ្ច្រាសដល់ផ្លូវកោងត្រូវរថយន្តបុកស្លាប់
    ដោយ admin  ថ្ងៃទី 7 June, 2020  ម៉ោង 08:12 | សន្តិសុខ​សង្គម

    (ខេត្តបន្ទាយមានជ័យ)៖ ស្ត្រីម្នាក់បានស្លាប់នៅនឹងកន្លែង ដោយសារជិះម៉ូតូចូលគន្លងផ្លូវផ្នែកម្ខាងទៀតដល់ចំណុចផ្លូវកោង ត្រូវរថយន្ត នីសាន់ណាវ៉ារ៉ាបើបងក្នុងល្បឿនលឿនក៏បុកចំតម្តង។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបាន កើតឡើងនៅវេលាម៉ោង១០ និង៥៥នាទីព្រឹក ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០ ក្នុងទីប្រជុំជន នៅលើផ្លូវលេខ៥៦A ចំណុចខាងត្បូងស្ថានីយ៍ប្រេងស៊ុនចន្ទ្រា ចម្ងាយ៥០ម៉ែត្រ ស្ថិតនៅភូមិកកោះ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

    លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេកបានឲ្យដឹងថា នៅមុពេលកើតហេតុ មានម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីមសេ125 ពណ៌ខ្មៅ ស្លាកលេខ ប.មានជ័យ1Q-7150 បើកបរដោយឈ្មោះសុខ សុភាព ភេទស្រី អាយុ៦០ឆ្នាំ រស់នៅភូមិខ្លែងពណ៌ជើង ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បានបើកបរ ពីទិសខាងជើងទៅត្បូង មានពាក់បួកសុវត្ថិភាព ។ ពេលបើកបរមកដល់ចំណុចកើតហេតុ ខាងត្បូងស្ថានីយ៍ប្រេងស៊ុនចន្ទ្រាចម្ងាយ៥០ម៉ែត្រ ស្ថិតនៅភូមិកកោះ មាន រថយន្តម៉ាកនីសាន់ណាវ៉ារ៉ា០១គ្រឿងស្លាកលេខបាត់ដំបង.2C-9893 (មិនស្គាល់អត្តសញ្ញាណអ្នកបើកបររត់គេចខ្លួន) បើកបរក្នុងទិសដៅពីត្បួងទៅជើងក្នុងល្បឿនលឿន ផ្លូវកោងបុកប៉ះម៉ូតូជនរងគ្រោះបណ្តាលអ្នកបើកបរម៉ូតូស្លាប់នៅកន្លែងកើតហេតុ។

    លោកអធិការបានបញ្ជាក់ថា ចំណែកម៉ូតូ និងរថយន្តខូចខាតធ្ងន់ទាំង០២គ្រឿង ត្រូវបានកម្លាំងនគរបាលជំនាញចរាចរស្រុក យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីរកម្ចាស់រថយន្តមកដោះស្រាយនៅពេលក្រោយ ។ មូលហេតុបង្កឱ្យមានកើតមានគ្រោះថ្នាក់នេះ គឺបណ្តាលមកពីអ្នកបើកម៉ូតូមិនប្រកាន់ស្តាំផ្លូវកោង រីឯអ្នកបើក រថយន្តលឿនចំណុចផ្លូវកោង៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares