• ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជិត ៧លាននាក់ ស្លាប់ជាង ៤០ម៉ឺននាក់ និងជាសះស្បើយជាង ៣.៤លាននាក់!
    ដោយ admin  ថ្ងៃទី 7 June, 2020  ម៉ោង 08:31 | អន្តរជាតិ

    (បរទេស)៖ គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃអាទិត្យ ទី០៧ ខែមិថុនា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៦,៩៦៦,៤១២នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៤០១,៦០៧នាក់ និងជាសះស្បើយឡើងវិញ ៣,៤០៤,៤១៥នាក់។

    យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើនដដែល។

    សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ១,៩៨៨,៤៦១នាក់ ស្លាប់ចំនួន ១១២,០៦៩នាក់ និងជាសះស្បើយចំនួន ៧៤៨,៦៨៧នាក់។

    ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩នោះ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីលមានអ្នកឆ្លង ៦៧៣,៥៨៧នាក់ ស្លាប់ចំនួន ៣៥,៩៥៧នាក់ និងជាសះស្បើយ ៣០២,០៨៤នាក់។

    ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសរុស្ស៉ី។ រុស្ស៉ី មានអ្នកឆ្លង ៤៥៨,៦៨៩នាក់ ស្លាប់ ៥,៧២៥នាក់ និងជាសះស្បើយ ២២១,៣៨៨នាក់៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares