• បុរសម្នាក់រក្សាទុកសារធាតុញៀន ម៉ាទឹកកក ខុសច្បាប់ចំនួន ៩ថង់តូចត្រូវនគរបាលចាប់ខ្លួន
    ដោយ admin  ថ្ងៃទី 6 June, 2020  ម៉ោង 08:50 | សន្តិសុខ​សង្គម

    (ខេត្តបាត់ដំបង)៖ នៅវេលាម៉ោង១៥ និង២៦នាទី ត្រូវថ្ងៃទី៥ ខែ មិថុនា ឆ្នាំ២០២០ លោកវរសេនីយ៍ទោ សុខ សារិន អធិការនគរបាលស្រុកបវេល ដឹកនាំកម្លាំងផ្នែកជំនាញ រួមជាមួយកម្លាំងនគរបាលអន្តរាគមន៍ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ចុះបង្រ្កាបករណីរក្សាទុកសារធាតុញៀនដោយខុសច្បាប់០១ករណី ជាបទល្មើសជាក់ស្តែង នៅចំណុចភូមិដាច់ព្រាត់ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបងនិងបានឃាត់ជនសង័្សយចំនួន០១នាក់។

    លោកអធិការស្រុកបវិលបានប្រាប់ថា ជនសង័្សយមានឈ្មោះ ស៊ាន ចិត្ត ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិបន្សាយ ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង។វត្ថុតាងចាប់យករួមមាន៖ ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ផ្លាស្ទិច ពណ៌សថ្លា សង្ស័យមានសារធាតុញៀនប្រភេទមេតំហ្វេតាមីន ម៉ាទឹកកក ICE មានចំនួន០៩ថង់មិនទាន់ថ្លឹងទម្ងន់នៅឡើយ។

    ជនសង្ស័យនិងវត្ថុតាងនគរបាលស្រុកបានបញ្ជូនមកកាន់ការិយាល័យជំនាញ ដើម្បីចាត់ការតាមច្បាប់៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares