• ឃាត់ខ្លួនស្ត្រីម្នាក់ ករណីជួញដូរគ្រឿងញៀន នៅសង្កាត់ស្វាយប៉ាក នៅភ្នំពេញ
    ដោយ admin  ថ្ងៃទី 6 June, 2020  ម៉ោង 10:37 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ កម្លាំងជំនាញនគរបាលប៉ុស្តិ៍សង្កាត់ស្វាយប៉ាក បានចុះស្រាវជ្រាវបង្ក្រាបជាក់ស្តែង និងឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរសារធាតុញៀន ដោយខុសច្បាប់វេលាម៉ោង១០ និង០០នាទី ត្រង់ចំណុច ផ្លូវលំ ក្រុម៧ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក នៅថ្ងៃទី០៦ ខែ មិថុនា ឆ្នាំ២០២០ ។

    ជនសង្ស័យឈ្មោះ ហួន ស្រីតូច ហៅបារាំង ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ ក្រុម៧ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ មុខរបរលក់ដូរ ។ សម្ភារៈដកហូតមាន៖ ក្រាមពណ៌សថ្លាចំនួន ០៧កញ្ចប់ ក្នុងនោះធំ០១កញ្ចប់ ។

    កម្លាំងជំនាញប៉ុស្តិ៍ កំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តន៍នីតិវិធី៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares