• ឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់សារធាតុញៀន ដកហូតបាន ៣កញ្ចប់តូចៗ
    ដោយ admin  ថ្ងៃទី 6 June, 2020  ម៉ោង 09:03 | សន្តិសុខ​សង្គម

    (ខេត្តកំពង់ធំ)៖ នៅវេលាម៉ោង០៨ និង១៥នាទី ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ កម្លាំងការិយាល័យប្រឆាំងគ្រឿង ញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានប្រើប្រាស់វិធានការជំនាញបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន០១ ករណី ស្ថិតក្នុងភូមិសាស្ត្រក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅពេលដែលជនសង្ស័យកំពុងធ្វើសកម្មភាពជួញដូរនូវសារធាតុញៀនខុសច្បាប់។

    សមត្ថកិច្ចបានឱ្យដឹងថា ឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ដកហូតបានម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនខុសច្បាប់ ចំនួន ៣កញ្ចប់ និងទូរស័ព្ទដៃចំនួន០៣គ្រឿង។

    ជនសង្ស័យដែលធ្វើសកម្មភាពជួញដូរនូវសារធាតុញៀនខុសច្បាប់មាន ៖ ១-ឈ្មោះ អាន ដារ៉ា ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរ មិនពិតប្រាកដ, ២-ឈ្មោះ មឿន សីហា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ, ៣. ឈ្មោះ ហេង មេសា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ មិនពិតប្រាកដ
    ជនសង្ស័យទាំង០៣នាក់ រស់នៅភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

    សមត្ថកិច្ចជំនាញបានកសាងនីតិវិធី ដើម្បីបញ្ជូនជនសង្ស័យរួមទាំងវត្ថុតាង ទៅសាលាដំបូងខេត្តកំពង់ធំ ដើម្បីចាត់ការបន្ត៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares