• រថយន្ត nissan មួយបាំងកន្លះ បើកបោះពួយដល់ផ្លូវកោងរេទៅបុករថយន្តសាំយ៉ុងចំពីមុខពេញពេញទំហឹង ស្លាប់ម្នាក់របួសធ្ងន់ស្រាល ៤នាក់
    ដោយ admin  ថ្ងៃទី 6 June, 2020  ម៉ោង 07:30 | សន្តិសុខ​សង្គម

    (ខេត្តបន្ទាយមានជ័យ)៖ រថយន្តធុនតូចម៉ាNissan Frontier បើកបោះពួយក្នុងល្បឿនលឿនដល់ផ្លូវកោងរេទៅបុករថយន្តសាំយុងមួយគ្រឿងកំពុងបើកបរបញ្ច្រាស់ដូចគ្នាចំពីមុខពេញទំហឹងបង្កឱ្យមនុស្សស្លាប់ម្នាក់ និងរបួសធ្ងន់ ៣នាក់ស្រាលម្នាក់។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៩ និង១៥នាទីយប់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ លើផ្លូវជាតិលេខ៥៩ ចន្លោះបង្គោលគីឡូម៉ែតលេខ១៨-១៩ ស្ថិតនៅភូមិបន្ទាយទី១ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

    នគរបាលស្រុកម៉ាឡៃបានអោយដឹងថា មុនពេលកើតហេតុដំបូងមានរថយន្ត១គ្រឿងម៉ាកសាំយ៉ុង ពណ៌សំបកឪឡឹក ស្លាកលេខ ភ្នំពេញ 2AL-0475 បើកបរដោយឈ្មោះ ផា ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិតាដុង ឃុំដូនកឹង ស្រុកកំចាយមា ខេត្តព្រៃវែង បើកបរក្នុងទិសដៅពីលិចទៅខាងកើត និងមានអ្នករួមដំណើរម្នាក់ ឈ្មោះ ស៊ុន ម៉ូល ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា។ មកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តធុនតូច០១គ្រឿងម៉ាក Nissan Frontier ពណ៌ស ស្លាកលេខ បាត់ដំបង 2B-7518 បើកបរដោយឈ្មោះ ឈុន តៅ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិក្បាលទំនប់ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ, មានអ្នករួមដំណើរ០២នាក់ ម្នាក់ឈ្មោះ ឈាង នៀត ភេទស្រី អាយុ៣២ឆ្នាំ, ម្នាក់ទៀតឈ្មោះ ឈាង គឹមស្រៀង ភេទប្រុស អាយុ១៥ឆ្នាំ អ្នកទាំងពីរខាងលើរស់នៅភូមិក្បាលទំនប់ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បើកបរពីទិសដៅពីកើតទៅខាងលិច (ផ្ទុយទៅគ្នា) បុកចំពីមុខបណ្តាលឱ្យមានគ្រោះថ្នាក់កើតឡើងតែម្តង។

    ប្រភពបានបញ្ជាក់ថា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលអ្នករួមដំណើរ និងអ្នកបើកបរខាងរថយន្ត Nissan Frontier របួសធ្ងន់០៣នាក់រួមមាន៖
    ១- ឈ្មោះ ឈាង នៀត ភេទស្រី អាយុ៣២ឆ្នាំ
    ២- ឈ្មោះ ឈាង គឹមស្រៀង ភេទប្រុស អាយុ១៥ឆ្នាំ
    ៣- ឈ្មោះ ឈុន តៅ ភេទប្រុស អាយុ៣២ឆ្នាំ។
    រីឯខាង រថយន្តសាំយ៉ុង អ្នកបើកររថយន្តស្លាប់នៅនឹងកន្លែងឈ្មោះ ផា ភេទប្រុស អាយុ៣៨ឆ្នាំ និងអ្នករួមដំណើររបួសស្រាលឈ្មោះ ស៊ុន ម៉ូល ភេទប្រុស អាយុ៣៩ឆ្នាំ។ រថយន្តទាំង២គ្រឿងខូចខាតធ្ងន់។

    ចំពោះមូលហេតុ បណ្តាលមកពីរថយន្តម៉ាក Nissan Frontier បើកបរល្បឿនលឿនក្នុងស្ថានភាពផ្លូវកោងដោយខ្វះការប្រុងប្រយ័ត្ន។ វត្ថុតាងរថយន្តទាំង០២គ្រឿង កម្លាំងនគរបាលជំនាញចរាចរណ៍យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares