• ថយន្តដឹកខ្សាច់បើកបរលឿនរេទៅបុកជាមួយនឹងរថយន្តកូរ៉េហ៊ីយ៉ាន់ដាយ២តោនកន្លះចំពីមុខ បណ្ដាលឱ្យរងរបួស ២នាក់
    ដោយ admin  ថ្ងៃទី 5 June, 2020  ម៉ោង 10:44 | សន្តិសុខ​សង្គម

    (ភ្នំពេញ) ៖ រថយន្តដឹកខ្សាច់បើកបរលឿនសង្ស័យងងុយដេកក៏រេចង្កូតមកឆ្វេងដៃជ្រុលទៅបុករថយន្តហ៊ីយ៉ាន់ដាយ ២តោនកន្លះ ចំពីមុខពេញទំហឹងហើយបន្តទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់រាបដល់ដីមួយដើមទៀត បង្កឱ្យមនុស្សរងរបួសធ្ងន់ចំនួនពីរនាក់។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៤និង ១០នាទី ព្រឹកព្រលឹម ឈានចូលថ្ងៃសុក្រ ទី៥ ខែមិថុនាឆ្នាំ ២០២០ចំណុចមុខការិយាល័យលក់ផ្ទះបុរី ប៉េងហួត ស្ថិតនៅក្នុងភូមិរកា៣ សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

    សមត្ថកិច្ចបានឲ្យដឹងថា រថយន្តកូរ៉េ ២តោនកន្លះ ម៉ាកហុីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ យ.1394ភព3 រងរបួសធ្ងន់២នាក់។ ចំណែកឯរថយន្តបង្កគឺម៉ាកDEAWOO ពណ៌ត្រេអ៊ី ស្លាកលេខភ្នំពេញ 3E.5982 តែកុងរត់បាត់។

    តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងឡើយគេឃើញរថយន្តដឹកខ្សាច់បើកតាមបណ្ដោយផ្លូវ ៦០ ម៉ែត្រទិសដៅពីជើងមកត្បូងយ៉ាងលឿន។ ខណៈមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែរ៉េចង្កូតមកឆ្វេងដៃ សង្ស័យងងុយដេកបានទៅបុកជាមួយនឹងរថយន្តកូរ៉េហុិយ៉ាន់ដាយ ២តោនកន្លះចំពីមុខពេញទំហឹង ដែលបើកតាមបណ្ដោយផ្លូវ ៦០ ម៉ែត្រ ទឹសដៅពីត្បូងមកជើងបញ្ច្រាស់ទឹសគ្នា។ មិនទាន់អស់ល្បឿនរថយន្តដឹកខ្សាច់ទៅបុកនឹងបង្គោលភ្លើងបំភ្លឺផ្លូវបាក់រាបដល់ដីអស់មួយដើមទៀត។ ហើយរថយន្តកូរ៉េ ២តោនកន្លះនេះបានខ្ទាតប្រហែល៥០ម៉ែត្រ និងរងរបួសធ្ងន់២នាក់អ្នក បើកនិងអ្នករួមដំណើរ រថយន្តកូរ៉េ២តោនកន្លះ រងការខូចខាតផ្នែកខាងមុខខ្ទិចមើលលែង យល់។ រថយន្តដឹកខ្សាច់ក៏បានឈប់បើកទ្វាររត់គេចបាត់ស្រមោល នៅសល់​តែរថយន្តនៅកន្លែងកើតហេតុ។

    ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញចុះមកវាស់វែងស្ទូចយករថយន្ដទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares