• បុរសម្នាក់ សង្ស័យស្រវឹងស្រា បើក LEXUS RX350 បុកគូទឡានកុងតឺន័រ កំពុងឈប់គោរពភ្លើងសញ្ញាចរាចរណ៍
    ដោយ admin  ថ្ងៃទី 5 June, 2020  ម៉ោង 08:56 | សន្តិសុខ​សង្គម

    (ភ្នំពេញ) ៖ បុរសម្នាក់បានបើករថយន្តឡិចស៊ីសមួយគ្រឿងក្នុងល្បឿនលឿនជ្រុលទៅបុកគូទរថយន្តកុងតឺន័រដែលកំពុងឈប់គោរពភ្លើងសញ្ញាចរាចរណ៍ ចំពេញទំហឹងបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង១០និង១៥នាទីយប់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅខាងមុខព្រលានយន្តហោះអន្តរជាតិពោធិចិនតុង តាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

    សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា គេឃើញមានរថយន្ត កុងតឺន័រ មមិនចាំស្លាកលេខមួយគ្រឿងកំពុងតែឈប់ចាំភ្លើងសញ្ញាចរាចរណ៍ ពេលនោះស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាក LEXUS RX350 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AS-1898 ដែលបើកបរដោយបុរសម្នាក់ និងអ្នករួមដំណើរពីរនាក់ទៀត បានបើកក្នុងល្បឿនលឿនចាប់ហ្វ្រ័ងមិនទាន់់ ជ្រុលទៅបុកគូទរថយន្តកុងតឺន័រពេញទំហឹង បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបណ្ដាលឲ្យមានអ្នករងរបួសនោះទេ។

    ក្រោយកើតហេតុម្ចាស់រថយន្ត LEXUS RX350 ក៏បានចុះពីលើរថយន្តបន្តដំណើរទៅមុខទៀតបាត់ ចំណែកឯរថយន្តកុងតឺន័រក៏បន្តដំណើរទៅមុខទៀតផងដែរ ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares