• យុវជន២នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួនក្នុងករណីពាក់ព័ន្ធគ្រឿងញៀនដាច់ដោយឡែកពីគ្នា
    ដោយ admin  ថ្ងៃទី 5 June, 2020  ម៉ោង 07:26 | សន្តិសុខ​សង្គម

    (ខេត្តកោះកុង)៖ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ បានបង្ក្រាបករណី រក្សាទុក និងប្រើប្រាស់គ្រឿងញៀន (មិនរាងចាល) ០១ ករណី នៅភូមិ២ សង្កាត់ដងទង់ ឃាត់ខ្លួនបានជនសង្ស័យ ០១ នាក់ (ប្រុស) និងដកហូតមេតំហ្វេតាម៉ីន ICE ០១ កញ្ចប់ ។

    ដោយឡែកនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ បានអនុវត្តដីកាបង្គាប់អោយចាប់ខ្លួនលេខ ១៥១៤ តព/២០ ចុះថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ របស់សាលាដំបូងខេត្ត លើជនត្រូវចោទ ឈ្មោះ លួង ឆៃហាក់ ភេទប្រុស ពីបទចាត់ចែងឱ្យប្រើប្រាស់ និងប្រើប្រាស់គ្រឿងញៀន នៅភូមិ០២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares