• ចាប់ជនសង្ស័យម្នាក់ករណីប៉ុនប៉ងរំលោភសេព​ស​ន្ទ​វៈ​ចៅស្រី​ខ្លួនឯង​
    ដោយ admin  ថ្ងៃទី 4 June, 2020  ម៉ោង 11:10 | សន្តិសុខ​សង្គម

    (ខេត្តព្រះវិហារ)៖ សមត្ថកិច្ចនគរបាលស្រុកជាំក្សាន្តបានចាប់ជនសង្ស័យ​ម្នាក់​បន្ទាប់ពី​ធ្វើសកម្មភាពចាប់រំលោភសេពសន្ទវៈលើចៅស្រី​ខ្លួនឯង​ជា​អ​និតិ​ជន​តែ​មិន​សម្រេច​។​ ហេតុការាណ៍នេះបានកើតឡើងស្ថិតក្នុងភូមិ​ស្រអែម​ខាង​ត្បូង​ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីវេលាម៉ោង៣ និង៣០នាទីទៀបភ្លឺយប់ថ្ងៃទី២ ខែមិថុនាឆ្នាំ២០២០។

    ​លោក​អនុសេនីយ៍ឯក​ចាន់​ហ៊ុន​នាយប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ឃុំ​កន្ទួត​បានឱ្យដឹង​កាលពី​ល្ងាច​ថ្ងៃទី​២​ ខែមិថុនាឆ្នាំ២០២០ ថាមានករណីប៉ុនប៉ងរំលោភសេពសន្ទវៈលើក្មេងស្រី​អ​និតិ​ជន​ត្រង់ចំណុច​ផ្ទះ​ក្មេងស្រី​រងគ្រោះ​។​ នាយប៉ុស្តិ៍បានបន្តថាបន្ទាប់ពីទទួលបាន​ព័ត៌មាន​ពី​អ្នកជិតខាង​លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ដល់ទី​តាំង​កើតហេតុ​និង​ឃាត់ខ្លួន​ជនសង្ស័យ​មក​សួរនាំ​រួច​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​បន្ត​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ជាំ​ក្សាន្ត​ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាស់ ។​

    ​លោក​អនុសេនីយ៍ឯក ចាន់ ហ៊ុន បានឱ្យដឹង​ទៀតថា ជនសង្ស័យ​ដែល​កម្លាំង​ចាប់​វាយខ្នោះ​មានឈ្មោះ ប៊ូ​សេង​ភេទ​ប្រុស​អាយុ​៧៦​ឆ្នាំ​ មុខរបរកសិករត្រូវជាជីតាក្មេងស្រីរស់នៅក្នុង​ភូមិ​ឃុំ​កើតហេតុ​ពីបទ​ប៉ុនប៉ង​រំលោភ​សេព​ស​ន្ទ​វៈ​ទៅលើ​អ​និតិ​ជន​។​ចំណែកឯ​កុមារី​រងគ្រោះ​មានឈ្មោះ​ខ​.​ស​.​ម​អាយុ​៨​ឆ្នាំ​រស់នៅក្នុង​បន្ទុកគ្រួសា​រ​ជាមួយនិង​ជនសង្ស័យ​៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares