• រថយន្តកាមរីបើកលឿនដូចព្យុះទៅបុកគោយន្តកន្ត្រៃពីក្រោយ ហើយបន្តទៅបុករថយន្តធំមួយទៀតស្លាប់ម្នាក់ របួសធ្ងន់ម្នាក់
    ដោយ admin  ថ្ងៃទី 4 June, 2020  ម៉ោង 09:06 | សន្តិសុខ​សង្គម

    (ខេត្តសៀមរាប)៖ យុវជនម្នាក់ជាអ្នកបើកបររថយន្តកាមរីបានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុនិងបុរសជាអ្នករួមដំណើរជាមួយបានរងរបួស ធ្ងន់ បន្ទាប់ពីបានបើករថយន្តបុកគោយន្តកន្ត្រៃពីក្រោយ ហើយបន្តទៅបុករថយន្តធុនធំមួយគ្រឿងទៀត។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ បានកើតឡើងនៅវេលាម៉ោងជាង១រំលងអធ្រាត្រឈានចូលថ្ងៃទី៤ ខែមិថុនា ស្ថិតនៅលើ ផ្លូវ​ ជាតិលេខ៦៨ ខាងជើងថ្នល់ដាច់ចម្ងាយ ២០០ម៉ែត្រ ស្ថិតក្នុងភូមិសាស្ត្រភូមិកំបោរ ឃុំចន្លាស់ដៃ ស្រុកក្រឡាញ់ ខេត្តសៀមរាប។

    សមត្ថកិច្ចនគរបាលស្រុកក្រឡាញ់បាននិយាយថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កឡើងដោយ រថយន្តកាមរីពណស្លែ ពាក់ស្លាកលេខ ភ្នំពេញ២H-១២៦៧ ដែលបើកបរដោយឈ្មោះ អូនធន ភេទប្រុស អាយុ២១ឆ្នាំ និងអ្នករួមដំណើរឈ្មោះ ណាក់ អាយុ៤៥ឆ្នាំ ភេទប្រុស។ អ្នកទាំង២រស់នៅភូមិ ភ្នៀត សង្កាត់សំរោង ក្រុងសំរោង ខេត្ត ឧត្ដរមានជ័យ បានបើកបរក្នុងទិសដៅពីទិសជើងទៅទិសត្បូង ដែលបើកបរក្នុងល្បឿនលឿន បានបុកគោយន្តកន្ត្រៃពីក្រោយ ដែលបើកបរដោយឈ្មោះ វុធ យ៉ាន ភេទប្រុស អាយុ៣០ ឆ្នាំរស់នៅភូមិព្រែកជីក ឃុំព្រែកជីក ស្រុកមោងឬស្សីខេត្តបាត់ដំបង និងអ្នករួមដំណើរជាមួយម្នាក់ឈ្មោះ អួច សម្ផស្ស ភេទស្រី អាយុ៣៣ឆ្នាំរស់នៅភូមិ ឃុំជាមួយគ្នាបើកបរក្នុងទិសដៅស្របទិសគ្នាពីជើងទៅត្បូង។

    សមត្ថកិច្ចបានបន្តថា បន្ទាប់មករថយន្តកាមរីបានរេចង្កូតទៅខាងឆ្វេងដៃទៅបុកនឹងរថយន្តធំB2 ពណ៌ខៀវ ពាក់ផ្លាកលេខ ត្បូងឃ្មុំ 3A 31-32 ដែលបើកបរដោយឈ្មោះ អ៊ាត សុធី​ភេទប្រុស អាយុ៥៤ ឆ្នាំ រស់នៅ ភូមិស្រែស្ពៃ ឃុំអូររាំងឪស្រុកត្បូងឃ្មុំ ខេត្ត ត្បូងឃ្មុំដែលបើកបរបញ្ច្រាសទិសគ្នាពីត្បូងទៅជើង ដែលមានរួមដំណើរនៅក្នុងរថយន្តចំនួន៦នាក់ ដែលរស់នៅភូមិបល្ល័ង្គ ឃុំ បល្ល័ង្គ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ក្រោយពីកើតហេតុអ្នកបើកបររថយន្តធុនធំ បានរត់គេចខ្លួនបាត់។

    សមត្ថកិច្ចបានបន្តទៀតថា ក្រោយពីកើតហេតុសមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុ​ហើយធ្វើការវាស់វែងនិងបញ្ជូនអ្នករបួសទៅមន្ទីរពេទ្យស្រុកក្រឡាញ់ដើម្បីសង្គ្រោះ។ជនរងគ្រោះដែលស្លាប់មានឈ្មោះ អូន ធន ជាអ្នកបើកបររថយន្តកាមរី ។ ចំណែកអ្នករបួសមានឈ្មោះ ណែមណាក់ ជាអ្នករួមដំណើរជាមួយអ្នកស្លាប់៕


    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares