• សូមប្រុងប្រយ័ត្ន! ស្រ្តីម្នាក់ ស្លាប់នៅក្នុងបន្ទប់ជួល សង្ស័យបញ្ជូលសាកថ្មទូរស័ព្ទដៃបណ្ដើរ ប្រើប្រាស់បណ្ដើរនៅក្នុងបន្ទប់ទឹកបណ្ដាលឱ្យឆ្លងចរន្តអគ្គិសនីឆក់
    ដោយ admin  ថ្ងៃទី 3 June, 2020  ម៉ោង 11:16 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ ស្រ្តីម្នាក់បានស្លាប់ម្នាក់ឯងនៅក្នុងបន្ទប់ជួលសង្ស័យបញ្ជូលសាកថ្មទូរស័ព្ទដៃបណ្ដើរលេងបណ្ដើរនៅក្នុងបន្ទប់ទឹក បណ្ដាលឱ្យឆ្លងចរន្តអគ្គិសនីឆក់តែម្តង ។កាលវេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចបន្ទប់ជួលជាន់ទី១ ស្ថិតនៅភូមិ១២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

    សពជនរងគ្រោះឈ្មោះ រឿន ធី ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើមានស្រុកកំណើតនៅភូមិព្រែកក្របៅ១ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។

    មុនពេលកើតហេតុ គឺបងប្អូនជនរងគ្រោះបានមកពីខេត្តសៀមរាម ដើម្បីសួរសុខទុក្ខនៅបន្ទប់ជួលកើតហេតុខាងលើ ព្រោះតែមួយរយៈនេះជនរងគ្រោះ ត្រូវបានថៅកែផ្អាកការងារមួយរយៈនៅតាមភោជនីយដ្ឋានក្រោយពីមានជំងឺឆ្លងកូដវីត១៩ ។ លុះមកដល់បន្ទប់ជួលស្រាប់តែបើកទ្វារទៅឃើញបងស្រីគាត់ដួលក្នុងបន្ទប់ទឹកឱបទូរស័ព្ទ និងប្រេសភ្លើងផងដែរ ។

    ពេលនោះជនរងគ្រោះមានសភាពរឹងស្ដូកស្ដឹង រួចក៏ស្រែកឱ្យគេឯងជួយរួចលើមកដាក់លើពូក ដើម្បីសង្រ្គោះបឋម ប៉ុន្តែអកុលសអ្នកជិតខាងនិយាយថា នាងបានស្លាប់មិនដឹងពីពេលណានោះទេ រួចក៏រាយការណ៍ទៅនគរបាលប៉ុស្តិ៍ទន្លេបាសាក់ ។

    មានការសន្និដ្ឋានពីសាច់ញាតិបង្កើតដែលមកលេងបងស្រីរបស់ខ្លួននោះថា ដោយហេតុឃើញសពឱបព្រីភ្លើង និងទូរស័ព្ទ សង្ស័យគាត់បញ្ជូលថ្មបណ្ដើរ និងលេងបណ្ដើរពេលបោកសំលៀកបំពាក់ ទើបឆ្លងចរន្តអគ្គិសនីឆក់ស្លាប់បែបនេះ ។

    ក្រោយត្រួតពិនិត្យសពរួចរាល់សមត្ថកិច្ចប្រគល់សពឱ្យក្រុមគ្រួសារយកទៅស្រុកកំណើត៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares