• ករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនសមត្ថកិច្ចឃាត់ខ្លួនបុរសជនបរទេសម្នាក់និងស្ត្រីជនជាតិខ្មែរម្នាក់
    ដោយ admin  ថ្ងៃទី 3 June, 2020  ម៉ោង 10:21 | សន្តិសុខ​សង្គម

    (ក្រុងកំពត) ៖ នៅវេលាម៉ោង ៩ និង៣០ នាទីថ្ងៃទី ០២ ខែមិថុនា ឆ្នាំ ២០២០ កម្លាំងជំនាញ បាន​បង្រ្កាប​ករណី​ជួញ​ដូរ​ និងប្រើប្រាស់គ្រឿងញៀន នៅភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ឃាត់ខ្លួនបុរសជនបរទេសម្នាក់និងស្ត្រីជនជាតិខ្មែរម្នាក់ និងដកហូតថ្នាំញៀនចំនួន ៤ កញ្ចប់ធំ។

    សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបានចំនួន ០២ នាក់ (ស្រី ០១ នាក់) ៖ ទី១.ឈ្មោះ PLASSE STEVE ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិកាណាដា សញ្ជាតិបារាំង ស្នាក់នៅភូមិ/សង្កាត់ខាងលើ ។ ទី២.ឈ្មោះ មិញ ស៊ាលី ភេទស្រី អាយុ ៣៥ ឆ្នាំ នៅភូមិអ្នកលឿង ឃុំសាយខរ ស្រុកព្រៃវែង ខេត្តព្រៃវែង និងដកហូតថ្នាំញៀនចំនួន ០៤ កញ្ចប់។

    បច្ចុប្បន្ន សមត្ថកិច្ចកំពុងកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares