• សង្ស័យបើកបរងងុយដេកបើករថយន្តរេចង្កូត រថយន្ត ២គ្រឿង រងរបួសខ្លួនឯងបាក់ជើងម្ខាង
    ដោយ admin  ថ្ងៃទី 3 June, 2020  ម៉ោង 10:10 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ សង្ស័យអ្នកបើកបរដេកមួយភាំងបានបើក រថយន្តរ៉េចង្កូតទៅបុករថយន្តចតនៅចិញ្ចើមផ្លូវខូចខាតចំនួន ២ គ្រឿង ហើយអ្នកបើកបររូបនោះបានបាក់ជើងម្ខាង។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៩ និង៤៥នាទីព្រឹក ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ ស្ថិតលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិសាមគ្គី សង្កាត់ឫស្សកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

    សមត្ថកិច្ចបានឱ្យដឹងថា រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ បករភេទឃ្លុប ពណ៌ស ពាក់ផ្លាកលេខ កណ្តាល 2A-1859 បើកដោយបុរសម្នាក់មិនស្គាល់ឈ្មោះ បានបាក់ជើងម្ខាង ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យ។ រថយន្តខាងលើនេះបើកបុករថយន្តចតចោលរងគ្រោះទាំង ពីរគ្រឿង៖ ទីមួយម៉ាក សាំយ៉ុង ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AA-3496 ជាប្រភេទរថយន្តទេសចរណ៍ខូចខាតក្រពឹតទ្វារខាងឆ្វេង២។ ទី២ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កោះកុង 2A-0706 ក្រពឹតមុខដោយរុលទៅប៉ះរ៉ឺម៉ក និងខាងក្រោយដោយរថយន្តបង្កបុក។

    សមត្ថកិច្ចបានឱ្យដឹងថា រថយន្តរងគ្រោះទាំងពីរគ្រឿង បានចតនៅអែបចិញ្ចើមផ្លូវជាតិលេខ៥ ក្បាលរថយន្តទិសទៅជើងទាំងពីរគ្រឿង លុះដល់ម៉ោងកើតហេតុខាងលើ ស្រាប់តែមានថយន្តបង្កខាងលើបើក តាមបណ្តោយផ្លូវជាតិលេខ៥ ពីត្បូងទៅជើងសង្ស័យអ្នកបើកបតងងុយដេកបើករេចង្កូតចេញពីផ្លូវ ទៅបុករះរថយន្តទាំងពីរគ្រឿងជាបន្តបន្ទាប់ បណ្តាលឱ្យរថយន្តខូចខាត ចំណែកតៃកុងរថយន្តបង្កបាក់ជើងម្ខាង ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យ។

    ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានមកដល់ពិនិត្យមើលស្ថានភាព ហើយភាគីទាំងបីសម្រួលគ្នាមួយជំហានសិនបើមិនត្រូ វនិងបញ្ជូនបន្ត៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares