• រថយន្តដឹកទឹកកកបើករេទៅបុកម៉ូតូហើយក្រឡាប់សង្គាត់ពីលើកណ្ដាល ២នាក់ឪពុក និងកូនស្លាប់
    ដោយ admin  ថ្ងៃទី 2 June, 2020  ម៉ោង 13:18 | សន្តិសុខ​សង្គម

    (ខេត្តបន្ទាយមានជ័យ) ៖ រថយន្តដឹកទឹកកកអនាម័យរបស់ក្រុមហ៊ុន គិម ជឺ បានក្រឡាប់សង្កត់លើ ខណៈពួកគាត់កំពុងបើកបរម៉ូតូលើដងផ្លូវបណ្តាលឱ្យបាត់បង់ជីវិតមនុស្ស ០២នាក់ ខណៈកំពុងធ្វើដំណើរ កាលពីវេលាម៉ោង៦ និង២០ នាទីព្រឹក ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ តាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចស្រះដើមអំពិល ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

    ជនរងគ្រោះដែលស្លាប់ក្នុងហេតុការណ៍នេះ ឈ្មោះ ផុន សារួន ហៅចាន់ យ៉ន ភេទប្រុស អាយុ៦០ឆ្នាំ ត្រូវជាឪពុក និងកូនប្រុសឈ្មោះ ប៊ុន សារ៉ាត់ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិនិមិត្ត១ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

    សម្រាប់កិច្ចឱ្យដឹងថា ជនរងគ្រោះពីរនាក់ឪពុកកូននេះបើកបរម៉ូតូក្នុងទិសដៅពីលិចទៅកើត។ ចំណែករថយន្តបង្ក ដឹកទឹកកក របស់ក្រុមហ៊ុន គិម ជឺ បើកបរក្នុងល្បឿនលឿនក្នុងទិសដៅពីកើតទៅលិច បញ្រ្ចាសទិសគ្នាជាមួយម៉ូតូ ដោយ មានផ្ទុកទឹកកកពេញរថយន្តផងដែរ។ លុះមកដល់ចំណុចកើតហេតុរថយន្តបង្កបានឡើងវ៉ាជែងគ្នាជាមួយរថយន្តផ្សេង ទៀតចំនួន០៣គ្រឿងដោយរថយន្តបង្កមានល្បឿនលឿនពេកក៏រេចង្កូតគ្រវីគ្រវាត់សំដៅទៅរកម៉ូតូហើយក្រឡាប់សង្កត់ទៅលើម៉ូតូ និងពីរនាក់ឪពុកកូនបណ្តាលឱ្យឪពុកបានស្លាប់នៅនឹងកន្លែងកើតហេតុ។ រីឯជនរងគ្រោះឈ្មោះ ប៊ុន សារ៉ាត់ ជាកូនបានស្លាប់នៅមន្ទីពេទ្យមិត្តភាពកម្ពុជា-ជប៉ុនស្រុកមង្គលបូរី នៅប្រហែល ៤ម៉ោងក្រោយ ពេលកើតហេតុ។

    រថយន្តបង្កពាក់ស្លាកលេខបន្ទាយមានជ័យ 3A-1120 បើកបរដោយឈ្មោះ រឿន ឈុយ ភេទប្រុស អាយុ២៣ឆ្នាំ ជាបុគ្គលិករបស់ក្រុមហ៊ុនខាងលើ មានទីលំនៅនៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ក្នុងហេតុការណ៍នោះអ្នកបើកបររថយន្ត ឈ្មោះ រឿន ឈុយ បានរងរបួសបាក់ភ្លៅខាងឆ្វេងបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យមិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបូរី។

    ក្រោយពេលកើតហេតុ រថយន្តបង្ក និងម៉ូតូជនរងគ្រោះត្រូវបានកម្លាំងនគរបាលជំនាញចរាចរណ៍យកមករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ រង់ចាំដោះស្រាយតាមនីតិវិធីច្បាប់៕


    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares