• ឃាត់ខ្លួនអ្នកចែកចាយចំនួន ០៥ នាក់ និងដកហូតថ្នាំញៀនចំនួន ១២ កញ្ចប់
    ដោយ admin  ថ្ងៃទី 2 June, 2020  ម៉ោង 13:22 | សន្តិសុខ​សង្គម

    (ស្រុកបន្ទាយមាស) ៖ នៅវេលាម៉ោង ១៩ និង០០ នាទី ថ្ងៃទី ០១ ខែមិថុនា ឆ្នាំ ២០២០ កម្លាំងនគរបាលជំនាញ បានបង្ក្រាបមុខសញ្ញាជួញដូរ និងចែកចាយគ្រឿងញៀន ស្ថិតនៅភូមិត្រពាំងក្តុល ឃុំត្រពាំសាលាខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។ ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៥ នាក់ និងដកហូតថ្នាំញៀនចំនួន ១២ កញ្ចប់ (ធំ ០៣ កញ្ចប់) ។

    ជនសង្ស័យ ទី១.ឈ្មោះ យ៉ែម ហ៊ីម ភេទប្រុស អាយុ ៣៩ ឆ្នាំ
    ,ទី២.ឈ្មោះ ភិន ណារ៉ាន ភេទប្រុស អាយុ ៣០ ឆ្នាំ អ្នកទាំងពីររស់នៅភូមិត្រពាំងក្តុល ឃុំត្រពាំងសាលាខាងលិច ស្រុកបន្ទាយមាស ,ទី៣.ឈ្មោះ ឆាន ណា ភេទប្រុស អាយុ ២២ ឆ្នាំ រស់នៅភូមិត្រពាំងខ្ចៅ ឃុំរាមអណ្តើក ស្រុកគិរីវង្ស ខេត្តតាកែវ , ទី៤.ឈ្មោះ ជិន ជ័យ ភេទប្រុស អាយុ១៨ ឆ្នាំ រស់នៅភូមិព្រៃជើង ឃុំព្រេច ស្រុកគិរីវង្សខេត្តតាកែវ ,ទី៥.ឈ្មោះ ហេង សុខវាសនា (ហៅ ហុង) ភេទប្រុស អាយុ ២៥ ឆ្នាំ រស់នៅភូមិទូកមាស ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ។

    បច្ចុប្បន្ន ជនសង្ស័យបានកសាងសំណុំរឿងដើម្បីអនុវត្តតាមនីតិវិធី ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares