• បង្ក្រាបករណីជួញដូរគ្រឿងញៀន និងអាវុធឆ្លងដែន នៅភ្នំពេញ
    ដោយ admin  ថ្ងៃទី 2 June, 2020  ម៉ោង 09:19 | សន្តិសុខ​សង្គម

    (ភ្នំពេញ) ៖ យោធាការពារព្រំដែនវៀតណាម ខេត្តឡុងអាន បានបង្ក្រាបករណីជួញដូរគ្រឿងញៀន និងអាវុធឆ្លងដែន នៅចំណុចព្រំដែនប៊ិញហៀប-ព្រៃវល្លិ៍(ខេត្តស្វាយរៀង -ឡុងអាន) កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ដោយឃាត់ខ្លួនមនុស្ស០១នាក់ ប្រុស ជនជាតិវៀតណាម ដកហូតបានថ្នាំញៀនគ្រប់ប្រភេទទម្ងន់២០.៨គីឡូក្រាម និងអាវុធខ្លី០៣ដើម។

    បន្ទាប់ពីទទូលបានព៌ត័មានពីភាគីវៀតណាមនៅថ្ងៃទី២៦ -២៨ខែឧសភា ឆ្នាំ២០២០ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង សហការជាមួយកម្លាំងជំនាញការិយាលយ័(ក១០)របស់មន្ទីរប្រឆាំងគ្រឿងញៀនក្រសួង មហាផ្ទៃ ស្ថិតក្រោមការដឹកនាំសម្របសម្រូលផ្ទាល់ពីលោកព្រះរាជ អាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង និងលោកព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញបានដំណើរការ
    ស្រាវជ្រាវស៊ើបអង្កេតបន្ត។

    ជាលទ្ធផលឃាត់ខ្លួនជនសង្សយ័ចំនួន០២នាក់ ១/ឈ្មោះ ឯក សារិទ្ធ ភេទប្រុសជនជាតិខ្មែរ រស់នៅភូមិព្រៃវល្លិ៍ ឃុំថ្មី
    ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង៊, ២/ឈ្មោះ ង្វៀន វ៉ាន់សាង ហៅសួន គីមបូ ភេទប្រុស ជនជាតិវៀតណាម ។ ទីតាំងបង្ក្រាប បុរីប៉េងហួត ផ្លូវលេខ១០ ផ្ទះលេខ៨០និងលេខ៨២ ក្រុម១ ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

    សមត្ថកិច្ចចាប់យកវត្ថុតាងរួមមាន ៖
    ១.ហេរ៉ូអ៊ិនទម្ងន់ ២១៣៥,៥៧ក្រាម។
    ២.ថ្នាំគ្រាប់ចម្រុះពណ៌ទម្ងន់ ១៤៩,២០ក្រាម(MDMA)។
    ៣.ម្សៅម៉ត់ពណ៌សទម្ងន់ ៧,៣២ក្រាម(MDMA)។
    ៤.ម្សៅម៉ត់ពណ៌សទម្ងន់ ១០.៩១ក្រាម(កេតាមីន)។
    ៥.ថ្នាំគ្រាប់នីមេតាហ៊្សេប៉ាម ទម្ងន់ ១៥២,៤៦ក្រាម។
    ៦.ម្សៅម៉ត់ពណ៌កាហ្វេ ទម្ងន់ ២១៣,៩៥ក្រាម(មិនច្បាស់)
    ៧.ម្សៅម៉ត់ពណ៌ស ទម្ងន់ ៦១,២៣ក្រាម(មិនច្បាស់)
    ៨.ជញ្ជីងថ្លឹងថ្នាំញៀន ចំនួន០២គ្រឿង
    ៩.អាវុធ០២ដើម (ធុនAK៤៧)០១ដើមគ្រាប់២៥គ្រាប់ និងGLOCK០១ដើមគ្រាប់៣៨គ្រាប់។
    ១០.រថយន្ត០២គ្រឿង(ម៉ាកឡង់រ៉ូវរ័មីនីពណ៌ស០១គ្រឿងនិងម៉ាកលុចសុីស៤៧០ពណ៌ខ្មៅ០១គ្រឿង) ។
    ១១.ម៉ូតូ០៣គ្រឿង រួមនិងឧបករណ៍សំភារះមួយចំនួនទៀត ៕


    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares