• ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរសារធាតុញៀន នៅតាកែវ
    ដោយ admin  ថ្ងៃទី 2 June, 2020  ម៉ោង 08:01 | សន្តិសុខ​សង្គម

    (ខេត្តតាកែវ)៖ ដោយក្តាប់បានមុខសញ្ញាកម្លាំងការិយាល័យបទប្រឆាំងល្មើសគ្រឿងញៀនចំនួន ៧នាក់ រថយន្ត ២គ្រឿងដឹកនាំដោយលោកវរះសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងទទួលផែនយុត្តិធម៌ នឹងមានការសម្របសម្រួលនីតិវិធីដោយលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានចុះបង្ក្រាបមុខសញ្ញាជួញដូរសារធាតុញៀនដោយខុសច្បាប់នៅចំណុចភូមិជីខ្មា ឃុំជីខ្មា ស្រុកទ្រាំង ខេត្តតាកែវ នៅវេលាម៉ោង ១០និង១០នាទីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ ។

    ឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ នន់ ថាត ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅកន្លែងកើតហេតុ។ ដកហូតវត្ថុតាង៖ ១-ម្សៅក្រាមសថ្លា សង្ស័យជាថ្នាំញៀនចំនួន ៩០កញ្ចប់តូច ទម្ងន់11.16ក្រាម (ថ្លឹងទាំងថង់) (លទ្ធផលតេស្តបថម:ពណ៌ត្នោតលឿងទុំជាប្រភេទមេតំហ្វេតាមីនICC ម៉ាទឹកក),២-សម្ភារ:វេចខ្ចប់និងសេពមួយចំនួន, ៣-ទូរស័ព្ទ ២គ្រឿង ។

    ជនសង្ស័យ និងវត្ថុតាង ត្រូវបញ្ជូនមកការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares