• រថយន្តក្រុង​ក្រុមហ៊ុន​កៃ​ឡា​បុក​ម៉ូតូ តុកៗពីក្រោយជ្រុលបុកម៉ូតូ២គ្រឿងទៀត
    ដោយ admin  ថ្ងៃទី 2 June, 2020  ម៉ោង 07:51 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ រថយន្តក្រុង ដឹក​អ្នកដំណើរ ក្រុមហ៊ុន កៃ​ឡា បាន​បើកបានបើកបុកម៉ូតូសណ្តោងរឺម៉ក (​តុ​តុ​) ពីក្រោយ​ហើយជ្រុលទៅបុកម៉ូតូ២គ្រឿងទៀត បណ្តាលឱ្យនារីម្នាក់រងរបួសធ្ងន់ធ្ងរ។ កើតហេតុកាលវេលាម៉ោង ៣​ និង៣៥នាទី រសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិ៦ មុខផ្សារព្រែកលៀប ភូមិ​ព្រែកលៀប សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ ។​

    បន្ទាប់ពីបង្កភ្លាមរថយន្តមិនបានឈប់នៅកន្លែងកើតហេតុនោះទេ បានបើកបរបន្តទៅមុខប្រមាណជាង១០០ម៉ែត្រទើបមានប្រជាពលរដ្ឋជួយ​ឃាត់​ជាប់​ទាំង​អ្នកបើកបរ និងរថយន្ត ។​ នារីរងគ្រោះជាអ្នកជិះម៉ូតូ Zoomer-x មានឈ្មោះ តាំង ពេជ្រ​ធីតា អាយុ​២៥​ឆ្នាំ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ភូមិ​គៀន​ឃ្លាំង សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ​។​

    ​ក្រោយ​កើតហេតុ នារី​រងគ្រោះ​ត្រូវបាន រថយន្ត​សាមុយ មន្ទីរពេទ្យ​កាល់ម៉ែត មក​ដឹក​ទៅ​សង្គ្រោះ ។​ ចំណែករថយន្តបង្ក ម៉ូតូតុកៗ និងម៉ូតូ២គ្រឿងទៀត ត្រូវបានជំនាញចរាចរណ៍ខណ្ឌសហការជាមួយចរាចរ​ណ៍ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​វាស់វែង​យកទៅ​រក្សាទុក​ដើម្បី​រងចាំ​ការដោះស្រាយ​នៅពេល​ក្រោយ​៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares