• រថយន្តពីរគ្រឿងបើកបុកគ្នា បណ្តាលឱ្យស្លាប់២នាក់ និងរបួស៥នាក់ ឃុំសាន់គរ ស្រុកកំពង់ស្វាយ នៅកំពង់ធំ
    ដោយ admin  ថ្ងៃទី 31 May, 2020  ម៉ោង 10:46 | សន្តិសុខ​សង្គម

    (ខេត្តកំពង់ធំ)៖ រថយន្ត ២ គ្រឿងបុកគ្នាបណ្តាលឱ្យស្លាប់មនុស្ស ២នាក់ (ស្រីម្នាក់ស្លាប់នៅកន្លែងកើតហេតុ និងក្មេងប្រុសម្នាក់ទៀតស្លាប់នៅមន្ទីរពេទ្យខេត្តកំពង់ធំ) ចំណែកអ្នកបើកបរនិងអ្នករួមដំណើរ ៥ នាក់ទៀតបានរងរបួសធ្ងន់ស្រាល។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៥ និង៣០នាទី នារសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ ១៩៩-២០០ ភូមិក្បិល ឃុំសាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

    សមត្ថកិច្ចបានឲ្យដឹងថា អ្នករួមដំណើរក្នុងរថយន្តពណ៌ប្រផេះនេះ រួមមាន៖ ទី១-ប្រពន្ធអ្នកបើកបរឈ្មោះ ឈីវ ឆេងលាំង ភេទស្រី អាយុ៣០ឆ្នាំ នៅភ្នំពេញ (របួសធ្ងន់),ទី២- កូនអ្នកបើកបរឈ្មោះ លី ម៉េងឈាង អាយុ២ឆ្នាំ (ស្លាប់), ទី៣-បុរសឈ្មោះ ហ៊ូ ហេមរិន អាយុ៣៥ឆ្នាំ នៅភ្នំពេញ (របួសស្រាល), ទី៤- ស្ត្រីឈ្មោះ សារិន សារ៉ា អាយុ៣៣ឆ្នាំ នៅភ្នំពេញ (ស្លាប់), ទី៥-បុរសឈ្មោះ ហ៊ូ សុខរក្សា អាយុ៤ឆ្នាំ នៅភ្នំពេញ (របួសធ្ងន់) និង៦- ស្ត្រីឈ្មោះ ហ៊ូ សុភ័ក្រតី អាយុ៧ឆ្នាំ នៅភ្នំពេញ (របួសធ្ងន់) ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares