• រថយន្តបុក​ម៉ូតូ​ អ្នកបើករថយន្ដបែកភ្នែកម្ខាង ចំណែកភាគីខាងជិះម៉ូតូបាក់ជើង៣នាក់ ​
    ដោយ admin  ថ្ងៃទី 31 May, 2020  ម៉ោង 07:21 | សន្តិសុខ​សង្គម

    (ខេត្តបន្ទាយមានជ័យ​)៖ ​រថយន្ត១គ្រឿងបើកបុកជាមួយម៉ូតូ១គ្រឿងបណ្ដាលឱ្យអ្នកបើករថយន្ដបែកភ្នែកមួយចំហៀង និងអ្នកជិះម៉ូតូ០៣នាក់បាក់ភ្លៅពីរនាក់ នឹងបាក់ស្មងម្នាក់ កាលពីល្ងាចថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ នៅលើផ្លូវខេត្តលេខ២៥៦៣ ចំណុចខាងកើតសាលាឆទានព្រៃវែង ស្ថិតក្នុងភូមិព្រៃវែង ឃុំ គំរូ​ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ។​

    ជនរងគ្រោះក្នុងហេតុការណ៍នោះ​មានចំនួន៤នាក់ សុទ្ធតែរបួសធ្ងន់ (ស្រី​២​នាក់​)៖ ទី១.​ឈ្មោះ​ផុង​ រិនដា ភេទស្រី ជាអ្នកបើកបរថយន្តរបួសខ្វាក់ភ្នែកខាងឆ្វេង, ទី២.​ឈ្មោះ​យ៉ស់​ប៉ប់​ ភេទប្រុស អាយុ២០ឆ្នាំ ជាអ្នកបើកបរម៉ូតូបាក់ភ្លៅខាឆ្វេង, ទី៣.​ឈ្មោះ​ឡាំ​ វ៉ុន ភេទស្រី អាយុ៦៣ឆ្នាំ ជាអ្នករួមដំណើរបាក់ស្មងជើងខាងស្ដាំ និងទី៤.​ឈ្មោះ​ ម៉ាប់ សៀវមិញភេទប្រុស អាយុ៦ឆ្នាំ ជាអ្នករួមដំណើរបាក់ជើងឆ្វេង។ ​ចំចំពោះម៉ូតូខួចខាតទាំងស្រុង និងរថយន្តខូចខាតផ្នែកខាងមុខធ្ងន់។

    ក្រោយកើតហេតុ ជនរងគ្រោះត្រូវនាននគរបាលចរាចរណ៍ផ្លូវគោកស្រុកថ្មពួកបានដឹកបញ្ជូន​ជនរងគ្រោះ​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យបង្អែកស្រុក​ថ្មពួក ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares