• មន្រ្តីអាវុធហត្ថ ម្នាក់ស្រវឹងធ្លាក់ភ្នែកបើករថយន្តបុកឡានចតស្ងៀមពីក្រោយ
    ដោយ admin  ថ្ងៃទី 30 May, 2020  ម៉ោង 09:58 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ មន្រ្តីអាវុធហត្ថ ម្នាក់ ស្រវឹងធ្លាក់ភ្នែកបើកឡាន បុកឡានចតស្ងៀមពីក្រោយពេញទំហឹងបណ្ដាលឱ្យខូចខាតយ៉ាងដំណំ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ តាមបណ្តោយផ្លូវបេតុងលេខ៣៨សេ ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។

    រថយន្តដែលរងការខូចខាតនោះម៉ាក ឡិចសស៊ីសRX330 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AW-0575 នៅក្នុងរថយន្តមានឯកសណ្ឋានកងរាជអាវុធហត្ថស័ក្តិ៣ ដែលមានឈ្មោះ វ៉ាន់ សុភី។ ចំណែកឯរថយន្តដឹកទំនិញមានម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេពញ3D-5552 ចតចោលនៅប្របចិញ្ចើមផ្លូវ។

    មុនពេលកើតហេតុ រូបគាត់បានបើករថយន្តក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនល្មមទេ។ ពេលបើកមកដល់ចំណុចកើតហេតុដោយសារតែផ្លូវមានសភាពងងឹតផង និងរូបគាត់រាងធ្លាក់ភ្នែកផងមើលមិនទាន់ក៏ជ្រុលទៅបុករថយន្តហ៊ីយ៉ាន់ដាយដឹកទំនិញពីក្រោយពេញទំហឹង បណ្ដាលឱ្យរថយន្តរបស់គាត់ខូចខាតផ្នែកខាងមុខ តែមិនបណ្តាលឱ្យគាត់រងរបួសនោះទេ។ ចំណែកឯរថយន្តដឹកទំនិញនោះរងការខូចខាតផ្នែកខាងក្រោយបន្តិចបន្តួចប៉ុណ្ណោះ។

    ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ១ បានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ និងបានធ្វើការសម្របសម្រួលឱ្យភាគីខាងរថយន្តដឹកទំនិញព្រមជួយថ្លៃខូចខាតទៅឱ្យរថយន្តឡិចស៊ីសចំនួន៣៥០ដុល្លារ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares