• ឃាត់ខ្លួនជនសង្ស័យ ០៧នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន និងប្រើប្រាស់អាវុធខុសច្បាប់ នៅខេត្តកំពត
    ដោយ admin  ថ្ងៃទី 30 May, 2020  ម៉ោង 09:00 | សន្តិសុខ​សង្គម

    (ខេត្តកំពត)៖ មនុស្ស ៧ នាក់ពាក់ព័ន្ធករណីគ្រឿងញៀន និងប្រើប្រាស់អាវុធខុសច្បាប់ត្រូវសមត្ថកិច្ចឃាត់ខ្លួន កាលពីវេលាម៉ោង០១ និង២០នាទីថ្ងៃទី២៩ ខែ០៥ ឆ្នំា២០២០ នៅចំណុចភូមិតាដឹមសង្កាត់អណ្តូងខ្មែរក្រុងកំពត ខេត្តកំពត។

    ជនសង្ស័យចំនួន០៧នាក់នោះ ៖
    ១/ឈ្មោះ ចាន់ កាន់ណារត្ន័ ភេទប្រុស អាយុ ៣៤ឆ្នាំមុខរបរលក់ដូរ រស់នៅផ្ទះលេខ៦១២ស/កបឹងកត់២ ទួលគោតរាជធានីភ្នំពេញ។
    ២/ឈ្មោះ គី ម៉េងទី ប្រុស១៩ឆ្នាំមុខរបរលក់កាហ្វេ រស់នៅភូមិនៅផ្ទះ៤៦២ស/កទទួលស្វាយព្រៃទី២ ខណ្ឌចំការមនរាជធានីភ្នំពេញ។
    ៣/ឈ្មោះ មាស រ៉ាប៊ុន ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្សរស់នៅផ្ទះលេខ៤៥៣ស/កទួលស្វាយព្រៃទី២ខណ្ឌចំការមន រាជធានីភ្នំពេញ។
    ៤/ឈ្មោះ ធី លីហេង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរធ្វើចំការ រស់នៅភូមិអង្រ្កង ឃុំអង្រ្កង ស្រុកក្រវាញ ខេត្តពោធិសាត់។
    ៥/ឈ្មោះ វ៉ាន់ ចាន់ចិត្រា ភេទប្រុស អាយុ២៧ឆ្នាំ មិនពិតប្រាកដ រស់នៅភូម សុវណ្ណសាគរស/កកំពង់កណ្តាលក្រុងកំពតខេត្តកំពត។
    ៦/ឈ្មោះ ហម គងគាត ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រពាំងធំ ឃុំត្រពាំងធំ ខេត្តកំពត។
    ៧/ឈ្មោះ វេង ហ៊ី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាងជួសជុលកុំព្យូទ័រ រស់នៅផ្លូវកម្ពុជាក្រោម ផ្ទះលេខ២៨០ស/កផ្សារដេប៉ូខណ្ឌទួលគោតរាជាធានីភ្នំពេញ។

    វត្ថុតាងចាប់យករួមមាន ៖
    -ថ្នាំគ្រាប់អ៊ិចស្តាស៊ិ ចំនួន ៦៩គ្រាប់
    _ម្សៅសក្រាមថ្លាស(k)ចំនួន ៥កញ្ចប់
    _ឧបករណ៍ម៉ិចភ្លេង
    _កុំព្យូទ័រយួរដៃពណ៌ទឹកប្រាក់ចំនួន 01គ្រឿង
    _អាវុធខ្លីម៉ាកLok17លេខSkG583
    _អាវុធខ្លីប្រើហ្គាស់ម៉ាកម៉ាកLok01ដើម
    _អាវុធខ្លីប៉េតាលេខBES087634
    _បង់ចំនួន ០៣ចំនួន១១,គ្រាប់ប៉េតាចំនួន0៧គ្រាប់
    _រថយន្តចំនួន 0១គ្រឿង
    _ទូរស្ទព័ចំនួន 0៤គ្រឿង
    _លុយរៀលចំនួន១០ម៉ឺនរៀល និង១០$
    ជនសង្ស័យ និងវត្ថុតាងជំនាញកងរាជអាវុធហត្ថខេត្តកំពុងចាត់ការតាមនីតិវិធី ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares