• រថយន្ត​បែនដឹកកំទេចថ្ម​ បើកវ៉ា បាត់ម្ចាស់ការ ក្រឡាប់​​ផ្ងា​ជើង​នៅ​ផ្លូវជាតិ​១៣០​
    ដោយ admin  ថ្ងៃទី 29 May, 2020  ម៉ោង 07:38 | សន្តិសុខ​សង្គម

    (​ខេត្តកំពង់ស្ពឺ​)៖ រថយន្ត​មួយ​គ្រឿង​ម៉ាក​ FUSO ពាក់​ផ្លា​ក​លេខ​ កំពង់ស្ពឺ​ 3A-2889​ សណ្តោង​សឺ​មី​រ៉ឺ​ម៉ក​ ពាក់​ផ្លា​ក​លេខ​ ភ្នំពេញ​ 4A-7090​ បើកបរលឿនបាន​រេ​ចង្កូត​ក្រឡាប់​ដោយ​ខ្លួនឯង​។​ ហេតុ​ការ​ណ៍គ្រោះថ្នាក់​ខាងលើ​បាន​កើតឡើង​នា​ថ្ងៃ​ទី​២៨​ ខែឧសភា​ ឆ្នាំ​២០២០​ លើ​ផ្លូវ​លេខ​១៣០​ ត្រង់​ចំណុច​ភូមិ​ព្រីង​ ឃុំ​រលាំងចក​ ស្រុក​សំរោង​ទង​ ខេត្តកំពង់ស្ពឺ​។​

    សមត្ថកិច្ច​បានឱ្យ​ដឹង​ថា​មុន​ពេល​កើតហេតុ​ រថយន្ត​មួយ​គ្រឿង​ម៉ាក​ FUSO ពាក់​ផ្លា​ក​លេខ​ កំពង់ស្ពឺ​ 3A-2889​ សណ្តោង​សឺ​មី​រ៉ឺ​ម៉ក​ ពាក់​ផ្លា​ក​លេខ​ ភ្នំពេញ​ 4A-7090​ បើកបរ​ដោយ​ឈ្មោះ​ ហឿ​ន​ រតនៈ​ ភេទ​ប្រុស​ អាយុ​២៨​ រស់នៅ​ភូមិ​ត្រពាំង​ឈូក​ ឃុំ​មេសរជ្រៃ ស្រុក​ស្ទឹង​ត្រង់​ ខេត្តកំពង់ចាម​។​

    ​មុន​កើតហេតុ​ តាម​ការ​ឱ្យ​ដឹង​ពី​អ្នកបើកបរ​រថយន្ដ​ប្រាប់​ថា​ មាន​រថយន្ត​មួយ​គ្រឿង​ទៀត​ប្រភេទ​បែន​ ក្បាល​ព៌​ណ​ស​ (​មិន​ចាំ​ស្លាក​លេខ​..)​ បាន​បើក​វ៉ា​ជែង​ក្នុង​ទិស​ដៅ​ស្របគ្នា​ ពី​ទិស​ខាងលិច​ ទៅ​ទិស​ខាងកើត​ លុះ​មក​ដល់​ទឹម​គ្នា​រថយន្ដ​នោះ​បាន​រេ​ចង្កូត​មក​គៀក​រថយន្ដ​ខ្លួន​ ដោយសារ​តែ​ស្ថានភាព​គ្រោះថ្នាក់​ខ្លួន​បាន​យក​ច​ង្កួ​ត​អែម​ខាងស្ដាំ​ដៃ​ ប៉ុន្ដែ​ស្ថានភាព​មិន​អំណោយផល​ ក៏​កាច់​ក្រឡាប់​តែ​ម្ដង​ទៅ​។​

    ​ក្នុង​ហេតុការណ៍​ខាងលើ​ មិន​បណ្តាល​អោយ​មានការ​រង​របួស​ធ្ងន់ធ្ងរ​នោះ​ទេ​និង​មិន​មានការ​ប៉ះទង្គិច​រវាង​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​លើ​កំណាត់​ផ្លូវ​ខាងលើ​ដែរ​។​ តាម​ការ​បញ្ជាក់​ពីរ​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ស្រុក​-​ខេត្ត​ ដែល​ចុះ​អន្ដរាគមន៍​ភ្លាមៗ​ក្រោយ​កើតហេតុ​ថា​៖​ កត្ដា​ដែល​នាំ​អោយ​គ្រោះថ្នាក់​បណ្ដាល​អោយ​ក្រឡាប់​រថយន្ត​ដឹក​ថ្ម​ គឺ​មក​ពីរ​ការ​បាត់​ម្ចាស់​ការ​ក្នុង​ការ​បញ្ជា​គ្រប់គ្រង​ដៃ​ច​ង្កួ​ត​រថយន្ដ​ ព្រោះតែ​មាន​មហន្ដរាយ​បង្ក​ឡេ​ី​ង​ដោយ​រថយន្ដ​មួយទៀត​ ដែល​បើកបរ​ក្នុង​ស្ថានភាព​វ៉ា​ជែង​ផ្លូវ​តូច​ចង្អៀត​មិន​អំណោយផល​ក្នុង​ការ​អនុញ្ញាត​ឲ្យ​រថយន្ត​អាច​វ៉ា​បាន​។​

    ​បច្ចុប្បន្ន​តំណាង​ក្រុមហ៊ុន​រថយន្ត​ដឹក​ថ្ម​បាន​មក​ស្ទួ​ច​យក​រថយន្ដ​ចេញពី​កន្លែង​កើតហេតុ​និង​បាន​បញ្ជូន​សំណុំរឿង​មក​ការិយាល័យ​ចរាចរណ៍​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដកំពង់ស្ពឺ​ ដើម្បី​ពិនិត្យ​និង​ចាត់ការ​តាម​នីតិវិធី​ ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares