• អ្នកលេងល្បែងអាប៉ោងបាន១០នាក់ សមត្ថកិច្ចចាប់ខ្លួន
    ដោយ admin  ថ្ងៃទី 29 May, 2020  ម៉ោង 07:50 | សន្តិសុខ​សង្គម

    (ខេត្តកំពង់ចាម) ៖​ សមត្ថកិច្ចចុះបង្ក្រាបអ្នកលេងល្បែង ស៊ីសងអាប៉ោងឃាត់មនុស្សចំនួន១៩បាក់កាលពីវេលាម៉ោង០២ និង៤០នាទីរសៀលថ្ងៃទី២៨ ខែ​ឧសភា ឆ្នាំ២០២០នេះ ស្ថិតនៅ​ចំណុចភូមិ អំពិល ឃុំខ្នារស ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។

    ជាលទ្ធផលកម្លាំង​សមត្ថកិច្ចបង្រ្កាបនិងចាប់ឃាត់ខ្លួន​បានជន​សង្ស័យ​ចំនួន១០នាក់មាន៖

    ១- ឈ្មោះ លឹង ម៉ុន ភេទប្រុស អាយុ៦២ឆ្នាំ ជាតិខ្មែរ​ ។
    ២- ឈ្មោះ ងួន សែ ភេទប្រុស អាយុ៧០ឆ្នាំ ជាតិខ្មែរ​។​ ទាំងពីរនាក់​រស់នៅភូមិអំពិល ឃុំខ្នារស ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។

    ៣-ឈ្មោះ ស សែ ភេទប្រុស អាយុ៣០ឆ្នាំ ជាតិខ្មែរ រស់នៅភូមិមាន់ដប់ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។

    ៤-ឈ្មោះ ឃុន ឃន ភេទប្រុស អាយុ​៦០ឆ្នាំ ជាតិខ្មែរ រស់នៅភូមិរកាជន្លឹង ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។

    ៥-ឈ្មោះ ណាន ឃ្លីន ភេទប្រុស អាយុ៤៨ឆ្នាំ ជាតិខ្មែរ រស់នៅភូមិពោធិ៍ ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។

    ៦-ឈ្មោះ ឈន ណាង ភេទប្រុស អាយុ៥៥ឆ្នាំ ជាតិខ្មែរ រស់នៅភូមិព្រៃត្បេះ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។

    ៧-ឈ្មោះ ផល្លា ម៉ាត់ ភេទប្រុស អាយុ៤០ឆ្នាំ ជាតិខ្មែរ រស់នៅភូមិខ្ទឹង ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។

    ៨-ឈ្មោះ អាន សារ៉េត ភេទប្រុស អាយុ៣៣ឆ្នាំ ជាតិខ្មែរ​ ។

    ៩-ឈ្មោះ ឃឿន សារ៉ាត់ ភេទប្រុស អាយុ២៩ឆ្នាំ ជាតិខ្មែរ​ ។ ទាំងពីរនាក់​រស់នៅភូមិជីប៉ោ ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។

    ១០-ឈ្មោះ ជាង សំអុន ភេទប្រុស អាយុ៥០ឆ្នាំ ជាតិខ្មែរ រស់នៅភូមិទងត្រឡាច ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។

    ចំពោះវត្ថុតាងដែលដកហូតបាន​រួម​មាន៖​ ចានអាប៉ោងចំនួន០២​ ហាន់តោអាប៉ោង ចំនួន០២​ ផ្តិលគ្របចានអាប៉ោង ចំនួន០២​ ចានដែកអ៉ីណុកសំរាប់ទ្រចានអាប៉ោង ចំនួន០១​ មេអាប៉ោងចំនួន០២​ ម៉ូតូចំនួន១៣គ្រឿង​ ទូរស័ព្ទចំនួន​០៩​គ្រឿង​ ប្រាក់រៀលចំនួន៨,២១០,០០០​រៀល (ប្រាំបីលានពីរសែនមួយម៉ឺនរៀល)​ ប្រាក់ដុល្លាចំនួន២០៥០ដុល្លារ(ពីរពាន់ហាសិបដុល្លារ)​ ។

    ក្រោយ​ឃាត់ខ្លួនិងដកហូតវត្ថុតាងទុកធ្វេី​ កំណត់​ហេតុ​រួច​បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីសាកសួរ និងកសាងសំណុំរឿងតាម​នីតិវិធី បញ្ជូនទៅសាលាដំបូងខេត្តកំពង់ចាម៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares