• ឃាត់ខ្លួនជនសង្ស័យ២នាក់ និងដកហូតបានគ្រឿងញៀន១៥កញ្ចប់ នៅក្រចេះ
    ដោយ admin  ថ្ងៃទី 26 May, 2020  ម៉ោង 07:54 | សន្តិសុខ​សង្គម

    (ខេត្តក្រចេះ)៖ បង្រ្កាបករណីជួញដូរគ្រឿងញៀន២ទីតាំង ផ្សេងគ្នា ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ រួមនឹងគ្រឿងញៀនចំនួន១៥កញ្ចប់ (ជិត៤ខាំ) នៅសង្កាត់ក្រចេះ ក្រុងក្រចេះកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០។ ប្រតិបត្តិការបង្រ្កាបបទល្មើសគ្រឿងញៀ ២ករណីផ្សេងគ្នា កាលពីថ្ងៃទី២៤ ខែឧសភាម្សិលមិញ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតបានថ្នាំញៀនចំនួន៤កញ្ចប់ នៅចំណុចមុខមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ស្ថិតនៅសង្កាត់ក្រចេះ ក្រុងក្រចេះ។ ជនសង្ស័យមានឈ្មាះ អ៊ុន ធា ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិបុសលាវ ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ។

    ដោយឡែកនៅថ្ងៃទី២៥ ខែឧសភានេះ កម្លាំងរបស់លោកបន្តចុះបង្រ្កាបជាលទ្ធផល ឃាត់ខ្លួនបានជនសង្ស័យម្នាក់ ឈ្មោះ វ៉ាត វិចទ័រ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិក្រចេះ សង្កាត់ក្រចេះ ក្រុងក្រចេះ។ វត្ថុតាងដក ហូតបានរួមមាន៖ ម្ស៉ៅក្រាមពណ៌ស សង្ស័យជាគ្រឿងញៀន ចំនួន ១១កញ្ចប់ (ធំ ៣កញ្ចប់ និងតូច ៨កញ្ចប់)។

    ជនសង្ស័យទាំងពីរនាក់ រួមនឹងវត្ថុតាងកំពុងឃាត់ខ្លួន និងរក្សាទុកនៅការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕


    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares