• ៤ខែដើមឆ្នាំ២០២០ ឃាត់ខ្លួនមនុស្សជាង៧ ០០០នាក់ បរទេសជាង១០០នាក់ ពាក់ពន្ធករណីគ្រឿងញៀន
    ដោយ admin  ថ្ងៃទី 21 May, 2020  ម៉ោង 16:30 | សន្តិសុខ​សង្គម

    (ភ្នំពេញ) ៖ ​បើយោងតាមរបាយការណ៍ដែលមន្ទីរប្រឆាំងគ្រឿងញៀន​ ​ទទួល​បាន​ក្រោយពី​​​កិច្ចប្រជុំ​ស្តីពីការ​បូកសរុប​លទ្ធផល​កិច្ចប្រតិបត្តិការ៤​ខែ ដើមឆ្នាំ​២០២០ ​និង​ផ្សព្វផ្សាយ​ផែនការ​អនុវត្ត​បន្ត​ កាលពីព្រឹក​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០២០​ បានបញ្ជាក់ថា មន្ទីរប្រឆាំងគ្រឿងញៀនរបស់អគ្គស្នងការនគរបាល​ជាតិ ​​បង្រាបក្រុមឧក្រិដ្ឋជន និងជនពាក់ពន្ធគ្រឿងញៀនទូទាំង ក្នុង​រយៈពេល​៤​ខែ​ ដើម​ឆ្នាំ​ ២០២០​ នេះ បាន​ធ្វើ​ការ​ឃាត់ខ្លួន​មនុស្ស​ជាង​ ៧ ០០០​ នាក់​ ​ក្នុងនោះមាន​ជនបរទេស​ជាង​ ១០០ នាក់​ ។

    កិច្ចប្រជុំខាងលើនេះធ្វើឡើងក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ម៉ក ជី​តូ​ អគ្គ​ស្នងការរង​នគរបាលជាតិ ​ដែលលោកនាយឧត្តមសេនីយ៍ ដោយលោកបានគូសបញ្ជាក់ថា ​ក្នុង​ប្រតិបត្តិ​ការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន ​ចាប់ពី​ខែមករា ​ដល់​ខែមេសា​ ឆ្នាំ​២០២០​ បាន​ចំនួន​៣ ៥៧២​ ករណី ​ឃាត់​មនុស្ស​​ចំនួន​ ៧ ០៤១​ នាក់ ស្ត្រី​ចំនួន​ ៤ ៣៥​ នាក់ ក្នុង​នោះ​ អ្នក​ជួញដូរ​ ២ ១៤៣​ ករណី ឃាត់ខ្លួន​ចំនួន​ ៣ ៩៣៣​នាក់​ ។

    របាយការណ៍​បាន​ឲ្យ​ដឹង​ទៀតថា ​នៅក្នុង​ប្រតិបត្តិការ​នោះ​ដែរ ក៏បាន​ឃាត់ ខ្លួន​ជនបរទេស​ចំនួន​ ១១៤​ នាក់ ពាក់ពន្ធ​នឹង​ការ​ជួញដូរ​គ្រឿងញៀន ​ក្នុងនោះ​ មាន​ជនជាតិ​វៀតណាម​ចំនួន​៧៥​នាក់ ចិន២១នាក់ ថៃ៥​នាក់ ឡាវ​៣​នាក់ ហ្វីលីពីន​ ២​នាក់ សិង្ហបុរី ២​នាក់ ​អង់គ្លេស​២​នាក់ ​ជប៉ុន​១​នាក់ ឥណ្ឌូនេស៊ី​១​នាក់ ​ហុងកុង​១​នាក់ ​និង​ភូមា​១​នាក់​ ។ ​ដោយឡែកគ្រឿង ញៀនដែល​ចាប់បាន​ក្នុង​រយៈពេល​៤ខែ​នោះ ​គឺមាន​ចំនួន​ជាង​១៩២​គីឡូក្រាម​ កញ្ឆា​ស្រស់​ ចំនួន​១៨០,៤៩០​ ដើម និង​កញ្ឆា​ស្ងួត​ចំនួន​ ២២៥​គីឡូក្រាម​ ។

    បើតាម​ការបញ្ជាក់​ពី​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បានលើកឡើង​ទៀតថា ​ករណី​ធំៗ​ ចាប់ពី​មួយរយ​ក្រាមឡើងទៅ ក្នុង​រយៈពេល​៤ខែ​នេះ សមត្ថកិច្ច​ជំនាញ​បង្ក្រាប​បាន​ចំនួន​ ៥៩​ ករណី​ឃាត់ខ្លួន ​១២៧​ នាក់ ស្រី​១៤ នាក់ ​ក្នុងនោះ​មាន​មេក្លោង​ ២៧​ នាក់​ និង​បណ្តាញ​ចំនួន​ ១០០​ នាក់​ រឹបអូស​គ្រឿងញៀន​បាន​ជាង​ ១៦៩​ គីឡូក្រាម ​និង​បញ្ជូន​ទៅ​តុលាការ​ជាង​២០​នាក់​ ។

    នៅក្នុង​កិច្ចប្រជុំ​នោះដែរនាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ក ជី​តូ ក៏បាន​ជំរុញ​ ដល់​នគរបាល​ជាតិ នៃ​មន្ទីរប្រឆាំង​គ្រឿងញៀន​ទាំងអស់​បន្ត​អនុវត្ត​ឱ្យបានខ្ជាប់ខ្ជួនបន្ថែមទៀត ​ចំពោះ​បទ​បញ្ជា​របស់​អគ្គ​ស្នងការ​នគរបាល​ជាតិ មានជំហរក្នុង​កិច្ចការ​បង្ក្រាប​គ្រឿងញៀន​ ប្រកបដោយ​វិជ្ជាជីវៈ​ជាមន្ត្រីនគរបាល​ និង​មិន​ត្រូវ​លើកលែង​ដាច់ខាត ចំពោះជនពាក់ព័ន្ធ​គ្រឿងញៀននោះឡើយ​ ខណៈ​គ្រឿងញៀន​នេះ​បាន​នឹងកំពុងធ្វើឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងក្នុងសង្គម ​និង​ប្រទេសជាតិ​ទាំងមូល​នេះ ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares