• អ្នក​ឆ្លង COVID​-19 នៅ​លើ​ពិភពលោក​បាន​កើន​ដល់​ជាង ៥លាន​នាក់ និង​ស្លាប់​ជិត ៣៣ម៉ឺន​នាក់​
    ដោយ admin  ថ្ងៃទី 21 May, 2020  ម៉ោង 10:13 | អន្តរជាតិ

    (អន្តរជាតិ​)៖ គេហទំព័រ​អន្តរជាតិ Worldometer បាន​ចេញផ្សាយ​ថា គិត​ត្រឹម​ព្រឹក​ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះ ចំនួន​អ្នក​ឆ្លង​ជំងឺ COVID​-19 នៅ​ទូទាំង​ពិភពលោក បាន​កើនឡើង​ដល់ ៥,០៨២,០២៣នាក់​ហើយ។ ​នៅក្នុង​នោះ មាន​អ្នក​ស្លាប់​មាន​ចំនួន ៣២៩,២៣០នាក់ និង​អ្នកជា​សះស្បើយ ២,០២០,០៧១នាក់។

    គេហទំព័រ​អន្តរជាតិ Worldometer បាន​បង្ហាញថា សហរដ្ឋអាមេរិក នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង និង​ស្លាប់​ដោយសារ​ជំងឺ COVID​-19 ច្រើនជាង​គេ។ ​រហូតមកដល់​ព្រឹក​នេះ សហរដ្ឋអាមេរិក មាន​អ្នក​ឆ្លង​ជំងឺ COVID​-19 ចំនួន ១,៥៩១,៣៧១នាក់ អ្នក​ស្លាប់​ចំនួន ៩៤,៩៣៣នាក់ និង​អ្នកជា​សះស្បើយ​ចំនួន ៣៧០,០៥៨នាក់​៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares