• បបើករថយន្តលឿនរេឡើងលើខឿនពុះចែកទ្រូងផ្លូវប៉ះបង្គោលភ្លើង​បំភ្លឺ​ផ្លូវ​កៀប​ជាប់​
    ដោយ admin  ថ្ងៃទី 21 May, 2020  ម៉ោង 09:33 | សន្តិសុខ​សង្គម

    (ភ្នំពេញ​)៖ រថយន្តសាមយ៉ុង មួយគ្រឿង ប្រភេទ​ឃ្លុប​ដឹក​នំ រេទទឹងខ្លួនឡើងលើខឿនថ្មពុះចែកទ្រូងផ្លូវ ទៅ​ប៉ះ​នឹងបង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​កៀ​បជាប់​ទៅមុខលែងរួច។ ហេតុការណ៍នេះបានកើតឡើងខណៈមេឃកំពុងភ្លៀង កាលពី​វេលា ម៉ោង​៦​និង​៣០​នាទី​ល្ងាច ថ្ងៃ​ពុធ ទី​២០ ខែ ឧសភា ឆ្នាំ​២០២០ ត្រង់ចំណុច​ខាងកើត​ពី​ស្តុ​ប​បា​គូរ ប្រមាណ​១០០​ម៉ែត្រ តាម​បណ្តោយ​ផ្លូវ​៦០​ម៉ែត្រ ក្នុង​សង្កាត់​ដង្កោ ខណ្ឌដង្កោ​។​

    សមត្ថកិច្ចបានឱ្យដឹងថា អ្នកបើករថយន្តបង្កមានឈ្មោះ មោះ ប៊ិ​ង ចៅ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​បើករថយន្ត ស្នាក់នៅ​ម្តុំ​សង្កាត់​ច្បារអំពៅ​ទី​១ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។ មាន​ស្រុកកំណើត​នៅ​ភូមិ​ថ្នល់ទទឹង ឃុំ​ព្រះ​ដាក ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។​ បើករថយន្តម៉ាកសាមយ៉ុង ពណ៌​ខៀវ​ក្រ​មៅ ពាក់​ផ្លាក​លេខ​ ភ្នំពេញ2AS-0318​ ជិះគ្នា៣នាក់។

    ​តាម​ការរៀបរាប់​ពី​អ្នកបើកបរ​រថយន្ត​បានឱ្យដឹងថា ដំបូង​ឡើយ​រូបគាត់​បាន​បើករថយន្ត​សាម​យ៉ុង តាម​បណ្ដោយ​ផ្លូវ ៦០​ម៉ែត្រ ទិសដៅ​ពី​លិច​មក​កើត​ក្នុង​ល្បឿន​លឿន​ល្មម ខណៈពេលដែល​មេឃ​កំពុងតែ​ភ្លៀង​ស្រាប់តែរអិល​មក​ឆ្វេង​ដៃ ឡើងលើ​ខឿន​ពុះ​ចែក​ទ្រូងផ្លូវ​វិល​ក្រឡាប់​មួយ​ចំហៀង​ទៅ​ប៉ះ​នឹងបង្គោល​ភ្លើង​បំភ្លឺ​ផ្លូវកៀប​ជាប់​រថយន្ត ទៅមុខ​លែងរួច​។​តែ​សំណាងល្អ​បង្គោល​ភ្លើង​មិនមាន​ការខូចខាត​នោះទេ​។ ចំណែក​រថយន្ត​រង​ការខូចខាត​យ៉ាងដំណំ​តែ​សំណាងល្អ មិន​បង្ក​ឱ្យនរណាម្នាក់រងរបួសនោះទេ។

    ​ក្រោយពី​កើតហេតុ សមត្ថកិច្ច​ចុះ​មកដល់​កន្លែងកើតហេតុ បាន​ពិនិត្យមើល​មិនមាន​ការខូចខាត​ទ្រព្យសម្បត្តិ​របស់​រដ្ឋ ឬ​អ្នកដទៃ ក៏​ឱ្យហៅរថយន្តស្ទូចយកទៅជួសជុលដោយខ្លួនឯង៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares