• ថ្ងៃនេះក្រសួងប្រកាសថា អ្នកជំងឺកូវីដ១៩ ម្នាក់ទៀតបានជាសះស្បើយ ធ្វើឱ្យអ្នកជាសះស្បើយសរុបកើនដល់១២១នាក់ ហើយពុំមានករណីអ្នកឆ្លងថ្មីទេ
    ដោយ admin  ថ្ងៃទី 12 May, 2020  ម៉ោង 07:58 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០នេះក្រសួងសុខាភិបាល បានចេញប្រកាសនូវដំណឹងល្អថា អ្នកជំងឺកូវីដ១៩ បានជាសះស្បើយថ្មីម្នាក់ទៀតហើយ ធ្វើឱ្យចំនួនអ្នកជាសះស្បើយកើនឡើងរហូតដល់១២១នាក់ ហើយពុំមានករណីអ្នកឆ្លងជំងឺកូវីដថ្មីទេ។ ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដធ្លាក់ចុះមកត្រឹមចំនួនម្នាក់ នៃអ្នកឆ្លងសរុប១២២នាក់។

    អ្នកដែលជាសះស្បើយជា បុរសជនជាតិខ្មែរ អាយុ ៧៥ឆ្នាំ គាត់រស់នៅភូមិកំពង់ត្រឡាចក្រោម ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលបានបញ្ជូនទៅសម្រាកព្យាបាលបន្តនៅ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នាថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០។ បច្ចុប្បន្នត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ១៩ ចំនួន២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares