• ចោរឆក់កាបូប ២នាក់បើកលឿនរត់គេចពីសមត្ថកិច្ចជ្រុលទៅបុកជនជាតិចិនម្នាក់កំពុងជិះម៉ូតូបណ្ដាលឱ្យស្លាប់
    ដោយ admin  ថ្ងៃទី 10 May, 2020  ម៉ោង 09:45 | សន្តិសុខ​សង្គម

    (ភ្នំពេញ) ៖​ ចោរឆក់កាបូប២នាក់ ជិះម៉ូតូលឿនរត់គេចពីសមត្ថកិច្ចជ្រុលទៅបុកម៉ូតូជនជាតិចិនលក់តៅហ៊ូម្នាក់ស្លាប់ ចំណែកចោរឆក់ដួលរងរបួសធ្ងន់ស្រាលទាំង២នាក់។ហេតុការណ៍បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង០៦ និង៣០ នាទី ព្រឹកថ្ងៃអាទិត្យ ទី១០ខែឧសភាឆ្នាំ២០២០នេះ​ នៅតាមបណ្តោយផ្លូវលេខ១៨២កែងនឹងផ្លូវលេខ២២៣ ស្ថិតនៅក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

    សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេគ្រាន់តែដឹងថា​ ជាជន​ជាតិចិន​ បើកម៉ូតូម៉ាកហុងដាគុប ពណ៌ទឹកប៊ិច ពាក់​ស្លាកលេខភ្នំពេញ1HN-1339 ជាអ្នកលក់តៅហ៊ូ​ ។

    ចំណែកឯភាគីម្ខាងទៀតមានគ្នា២នាក់បើកម៉ូតូម៉ាក​ហុងដាឌ្រីម C125 ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1ID-9154 រងរបួស​ធ្ងន់ម្នាក់ និងម្នាក់ទៀតរបួសស្រាល។

    ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុគេឃើញជនជាតិចិនម្នាក់បើកម៉ូតូ​ ដឹកតៅហ៊ូ តាមបណ្ដោយផ្លូវលេខ២២៣ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូជាច្រើនគ្រឿងបានបើកដេញគ្នា ប្រសេចប្រសាចពេញផ្លូវ បានជ្រុលមកបុកម៉ូតូជនរងគ្រោះពេញទំហឹងបណ្ដាលឱ្យដួលបោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកអ្នកបើកម៉ូតូបុកជនរងគ្រោះរបួសធ្ងន់ម្នាក់ត្រូវបាន​រថយន្តសង្គ្រោះដឹកយកទៅព្យាបាល រីឯអ្នករបួសស្រាលបានរត់គេចខ្លួនបាត់​ស្រមោល។

    បន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញបានចុះមកដល់ហើយត្រួតពិនិត្យមើលសពរួចប្រគល់ឱ្យសាច់ញាតិ ចំណែកឯម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅស្នងការដ្ឋានរាជធានីភ្នំពេញ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares