• ត្រួតពិនិត្យចរាចរណ៍ឆែកឆេររកឃើញបុរស២នាក់បងប្អូន រក្សាទុកកាំភ្លើងម៉ាកអាកា AK ចំនួន១ដើមនៅក្នុងរថយន្ត
    ដោយ admin  ថ្ងៃទី 10 May, 2020  ម៉ោង 08:05 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ ដាក់គោលដៅរឹតបន្តឹង និងឆែកជាតិអាល់កុលលើអ្នកបើកបរយានយន្តប្រទះឃើញបុរស២នាក់គួរឱ្យសង្ស័យកម្លាំងនគរបាលចម្រុះក៏ឃាត់ឆែកឆេររកឃើញពួកគេរក្សាទុកកាំភ្លើងម៉ាក AK ចំនួន១ដើមលាក់ទុកក្នុងរថយន្តគ្មានលិខិតស្នាម កាលពីវេលាម៉ោង៨ និង៣០នាទី យប់ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ ២០២០នៅចំណុចមុខក្លិបហាត់ ប្រាណភ្នំពេញស្ពត ផ្លូវលេខ២៧១ ក្នុងសង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

    សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យឈ្មោះ លី ហរអាង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ លក់ដូរ នៅផ្ទះលេខ៣៤០ ផ្លូវ B១២ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (ម្ចាស់រថយន្ត) ឃាត់ខ្លួនពីបទរក្សាទុកអាវុធម៉ាក AK ៤៧ ផលិតនៅសហភាពសូវៀតឆ្នាំ ១៩៦៥គ្មានលិខិតស្នាម និងគ្មានការអនុញ្ញាត។

    មុនកើតហេតុកម្លាំងចម្រុះសហការជាមួយកម្លាំងស្នងការដ្ឋានដាក់គោលដៅរឹតបន្តឹងច្បាប់ចរាចរណ៍ និងឆែកជាតិអាល់កុលលើអ្នកបើកបរយានយាន្តលើដងផ្លូវសាធារណ:។ក្រោយមកក៏ឃាត់រថយន្តព្រូស១គ្រឿងជិះគ្នា២នាក់ហើយក៏ឆែករកឃើញកាំភ្លើងម៉ាកអាកា AK ១ដើមនៅក្នុងរថយន្ត។ តាមការបំភ្លឺរបស់ឈ្មោះ លី ហរអាង បានប្រាប់ថា មានបងធម៌ខ្ញុំម្នាក់ឈ្មោះ ប៉េ សុីណា ភេទប្រុស មុខរបរ យោធាមានឋានៈជាវរសេនីយ៍ទោ បានឱ្យខ្ញុំយកអាវុធនេះទៅឱ្យគាត់នៅផ្ទះម្តុំសំណង់ ១២ ខ្ញុំបាទក៏បបួសប្អូនប្រុសរបស់ខ្ញុំទៅជាមួយបានជាគ្នាចេញពីហ្គារាសជួសជុលរថយន្តនៅផ្លូវលេខ៣៧១ រួចបត់តាមផ្លូវលេខ២៧១មកដល់ចំណុចភ្នំពេញស្ពតក្លិបក៏ត្រូវបានកម្លាំងសមត្ថកិច្ចត្រួតពិនិត្យអាវុធជាតិផ្ទុះរកឃើញតែម្តង ។

    សមត្ថកិច្ចបានបន្តថា បានដកហូតមាន កាំភ្លើងវែង១ដើម ម៉ាក AK 47 ផលិតនៅសហភាពសូវៀត នាឆ្នាំ១៩៦៥ លេខអាវុធ CT1528 និងរថយន្ត ១គ្រឿងម៉ាក ព្រូស ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ២BB-០៧១៥។

    ក្រោយឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីកសាងសំណុំរឿង ចាត់ការតាមនិតិវិធីច្បាប់ ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares