• ប្រជាពលរដ្ឋ ២៥០ គ្រួសារទទួលអំណោយពីក្រុមការងារចុះជួយស្រុកព្រៃនប់ ខេត្តព្រះសីហនុ
    ដោយ admin  ថ្ងៃទី 10 May, 2020  ម៉ោង 12:58 | សន្តិសុខ​សង្គម

    (ស្រុកព្រៃនប់)៖ ព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០នេះ ពលរដ្ឋនៅក្នុងឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុចំនួន២៥០គ្រួសារទៀត បានទទួលអំណោយមានអង្ករ ថ្នាំពេទ្យ និងសាប៊ូលៀងដៃ ពីរដ្ឋបាលឃុំតានៃបន្តទៀត។

    បើតាម លោកអ៊ុក សាវឿត មេឃុំតានៃ បានប្រាប់ឱ្យដឹងថា នេះជាការចែកជូនបន្ថែមទៀតដល់ពលរដ្ឋមួយចំនួនដែលលោកមានជីវភាពខ្វះខាតមិនសូវបានចេញប្រកបមុខរបរ ក្នុងដំណាក់កាល ការពារមិនឱ្យឆ្លងជំងឺខូវីដ១៩ ដែលគិតមកទល់ខែឧសភានេះ ការចែកជូនប្រជាពលរដ្ឋក្នុងឃុំតានៃបានចំនួន៤៥០គ្រួសារហើយ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ ១០គីឡូក្រាម ថ្នាំពេទ្យ០២បន្ទះ សាប៊ូលៀងដៃ និងក្រមាមួយចំនួនផងដែរ ។

    លោកមេឃុំបានបន្តថា អំណោយដែលចែកជូនជាបន្តបន្ទាប់នេះ បានមកពីការជួយឧបត្ថម្ភ ពី ឯកឧត្តមតាក វណ្ណថា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រះសីហនុ ឯកឧត្តម ឈី ហុង ឯកឧត្តម ជា សំអាង ប្រធានក្រុមការងារចុះជួយឃុំតានៃ លោក ឡុង ស៊ីថាផេន ប្រធានក្រុមការងារចល័ត និងលោកវរសេនីយ៍ទោ ហួ យ៉ៃ អធិការនគរបាលស្រុកព្រៃនប់ផងដែរ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares