• បើក​បើកម៉ូតូឆ្លងផ្លូវត្រូវរថយន្តធុនធំដឹកទំនិញបុកឱ្យរបួសធ្ងន់, ររថយន្ដ និងម៉ូតូឆាបឆេះយ៉ាងសន្ធោសន្ធៅ
    ដោយ admin  ថ្ងៃទី 8 May, 2020  ម៉ោង 10:06 | សន្តិសុខ​សង្គម

    (ភ្នំពេញ​)៖ បុរសម្នាក់បាក់ជើងរងរបួសធ្ងន់្ងន់ បន្ទាប់ពី​ជិះ​ម៉ូតូ​ឆ្លងផ្លូវ ក៏ត្រូវ​រថយន្ត​ធុន​ធំ​បុក​ហើយ​កិន ម៉ូតូ​អូស​ជាច្រើន​ម៉ែត្រ​បែក​ផ្កាភ្លើង បណ្ដាល​ឱ្យឆាបឆេះយ៉ាងសន្ធោសន្ធៅកាលពី​វេលាម៉ោង​១១ និង​៣០​នាទី​យប់ ថ្ងៃទី​៧​ ខែឧសភាឆ្នាំ២០២០ នៅតាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង កែង​ផ្លូវ​ផ្សារ​ដី​ថ្មី ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី​៣ ខណ្ឌមានជ័យ​។​

    សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះដែលរងរបួសធ្ងន់មានឈ្មោះ ឆេង ឆាន ភេទ​ប្រុស អាយុ​៦៤​ឆ្នាំ មុខរបរ​ប្រធានភូមិដំណាក់​ធំ​២ រស់នៅ​ក្នុងភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹងមានជ័យ​ទី​៣ ខណ្ឌមានជ័យ​។ ជិះ​ម៉ូតូ​ធុន​ធំ មិន​ចាំ​ម៉ាក និង​ផ្លាក​លេខ​ត្រូវ​ភ្លើង​ឆេះ​ខ្ទេច​។ ចំណែកឯ​រថយន្ត យី​ឌុប ហៅ​៥​ភ្លៅ​ ក្បាល​ពណ៌​ស ពាក់​ផ្លាក​លេខ ភ្នំពេញ 4A- 5563 ដឹកទំនិញ​ពេញ ឆេះ​កាប៊ីន​ខ្ទេច​។​

    ​ពលរដ្ឋដែលឃើញហេតុការណ៍ខាងលើបានប្រាប់​ឱ្យដឹងថា ដំបូង​គេ​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ធំ​មួយគ្រឿង បានធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង ទិសដៅ​ពី​កើតមក​លិច ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ក៏បានបត់​ឆ្វេង​បំណង​ទៅ​ផ្លូវ​ផ្សារ​ដី​ថ្មី ក៏​ស្រាប់​តែមាន​រថយន្ត​យី​ឌុប​ធុន​ធំ​មួយគ្រឿង ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង ទិសដៅ​ពី​លិច​មក​កើត​ក្នុង​ល្បឿន​លឿន​ល្មម ជ្រុល​ទៅបុក​ម៉ូតូ​ខាងលើ​ចំ​ពី​ចំហៀង​ពេញទំហឹង បណ្ដាល​ឱ្យបុរសម្នាក់ជាម្ចាស់ម៉ូតូរងរបួសបាក់ជើង​ធ្ងន់ រថយន្ត​បាន​កិន​ម៉ូតូ​អូសប្រហែល​១០​ម៉ែត្រ ធ្វើ​ឲ្យ​បែក​ផ្កាភ្លើង​ឆាបឆេះ​រថយន្ត និង​ម៉ូតូ​យ៉ាង​សន្ធោសន្ធៅ​តែម្ដង​។

    ​ប្រភព​ដដែល​បាន​ប្រាប់ទៀតថា ភ្លាមៗ​នោះ​តៃកុង​រថយន្ត​ និងព្រូ បាន​ចុះ​មកជួយ​លើក​ជនរងគ្រោះ​ដាក់លើ​ចិញ្ចើមផ្លូវ រួច​គេចខ្លួនបាត់​។ គ្រា​នោះដែរ អ្នកជិតខាង​បាន​យក​បំពង់​ពន្លត់​អគ្គិភ័យ​ជាច្រើន​មក​បាញ់ តែ​មិន​រលត់ ទើប​មាន​កម្លាំងសមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​មកជួយ​អន្តរាគមន៍ និង​មានការ​សហការ​ជាមួយ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការ​នគរបាល​រាជធានី បាញ់​ទឹក​ពន្លត់​អស់​ចំនួន​៣​ឡាន ទើប​រលត់ទៅវិញ​ជា​ស្ថាពរ​។ 

    ក្រោយពីកើតហេតុសមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ចុះមក​វាស់វែង​ស្ទូច​យក​រថយន្ត និង​ម៉ូតូ​ទៅ​រក្សាទុក​រង់ចាំ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares