• រថយន្តដឹកជីមួយគ្រឿង រេចង្កូតក្រឡាប់ខ្លួនឯង អ្នកបើកបររងរបួសធ្ងន់
    ដោយ admin  ថ្ងៃទី 8 May, 2020  ម៉ោង 09:31 | សន្តិសុខ​សង្គម

    (ខេត្តក្រចេះ)៖ រថយន្តវ៉េអងមួយគ្រឿងរេចង្កូតក្រឡាប់ដោយខ្លួនឯងបណ្តាលឱ្យអ្នកបើកបររងរបួសធ្ងន់។ ហេតុការណ៍នេះ វេលាម៉ោង០១ និង៣៨នាទី រំលងអធ្រាត្រថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ នៅចន្លោះគីឡូម៉ែត្រលេខ៣៨៧-៣៨៨ ចំណុចទួលទ្រាំងក្នុងភូមិអូរគ្រៀង ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។

    សមត្ថកិច្ចបានឱ្យដឹងថា រថយន្តក្រឡាប់ដោយខ្លួនឯងនោះម៉ាក់ ហ៊ីយ៉ានដាយ(V1) ពណ៌សលាយខៀវ ពាក់ស្លាក់លេខ កំពង់ចាម៤A-០៣៩៩ ដឹកជីចេញពីភ្នំពេញទៅខេត្តរតនគិរីហើយអ្នកបើកបរមិនទាន់បានស្គាល់ឈ្មោះនៅឡើយទេ បានរងរបួសធ្ងន់ត្រូវបានបញ្ចូនទៅសង្គ្រោះមន្ទីរពេទ្យបង្អែកខេត្តក្រចេះ។

    ប្រភពបន្តថា រថយន្តខាងលើ បើកបរមានទឹសដៅពីត្បូងទៅជើងលើកំណាត់ផ្លូវជាតិលេខ៧ ហើយស្រាប់តែបានរ៉េចង្កូតពេញផ្លូវចូលមកខាងឆ្វេងក្រឡាប់តែម្ដង ទំនងអ្នកបើកបរនោះងងុយដេក។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកជួយអន្តរាគមន៍មនិងម្ចាស់ក្រុមហ៊ុនបានជួលរថយន្តស្ទូចយកទៅរក្សារទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំអូរគ្រៀង បណ្តោះអាសន្នផងដែរ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares