• អ្នកនាំពាក្យក្រសួងធម្មការ អះអាងថា ករណី ព្រះសង្ឃ ឡុង ចន្ថា ឆាតញ៉ែស្រី ផ្អើលពេញបណ្តាញសង្គម Facebook បានបញ្ជូនទៅគណៈសង្ឃនាយក ដើដើម្បីពិនិត្យហើយ
    ដោយ admin  ថ្ងៃទី 2 May, 2020  ម៉ោង 10:03 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ វីដេអូឃ្លីបមួយត្រូវបានគេបង្ហោះពេញបណ្តាញសង្គមហ្វេសប៊ុក បង្ហាញពីសកម្មភាពព្រះសង្ឃ ឡុង ចន្ថា ឆាតញ៉ែស្រី ផ្អើលពេញបណ្តាញសង្គម Facebook និង នាំឱ្យពុទ្ធបរិស័ទដែលគោរពប្រតិបត្តិតាមព្រះពុទ្ធសាសនា មានការខឹងសម្បារជាខ្លាំងចំពោះអំពើល្មើសនឹងបញ្ញត្តិនៃអ្នកសាងភ្នួស ។

    បញ្ហានេះ លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការនិងសាសនា ថ្លែងប្រាប់ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២០ នេះ ថា ករណីនេះ គឺ បានបញ្ជូនទៅគណៈសង្ឃនាយក ដើម្បីពិនិត្យហើយ ។ បើតាមលោក សេង សុមុនី គឺ ព្រះសង្ឃ ឡុង ចន្ថា ធ្លាប់ត្រូវបានទទួលលលិខិតព្រមានម្តងរួចមកហើយ ពីខាងក្រសួងធម្មការនិងសាសនា ពាក់ព័ន្ធការទេសនា បែរជាជេរបញ្ចោរ ។

    ទន្ទឹមនេះ លោក សេង សុមុនី អះអាងថា លោកនឹងជំរុញករណីនេះ ទៅគណៈសង្ឃនាយក ដើម្បីមាននីតិវិធី ឱ្យបានឆាប់រហ័សលើ ព្រះសង្ឃ ឡុង ចន្ថា ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares