• ក្រសួងធនធានទឹក ៖ ចាប់ពីថ្ងៃទី២៣-២៨ ខែមេសា ឆ្នំា២០២០ ភ្លៀងនឹងធ្លាក់រាយប៉ាយជាលំដាប់ក្នុងក្របខណ្ឌទូទាំងប្រទេស
    ដោយ admin  ថ្ងៃទី 21 April, 2020  ម៉ោង 08:34 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់រយៈពេលមួយសប្តាហ៍ ចាប់ពីថ្ងៃទី២២ ដល់ ២៨ ខែមេសា ឆ្នាំ២០២០។
    យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក ដែលបណ្តាញព័ត៌មាន ទទួលបាន នៅថ្ងៃនេះបានបញ្ជាក់ថា ចាប់ពីថ្ងៃទី២៣-២៨ ខែមេសា ភ្លៀងនឹងបង្កើនការធ្លាក់រាយប៉ាយជាលំដាប់ នៅក្នុងក្របខណ្ឌផ្ទៃប្រទេស ខណៈធាតុអាកាសក្តៅ នឹងថយចុះមួយកម្រិត។
    ១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៖
    – សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°C
    – សីតុណ្ហភាពអតិបរមា មានពី ៣២-៣៥°C ។
    នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតពីតិចទៅច្រើន។
    ២៖ បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖
    – សីតុណ្ហភាពអប្បបរមា មានពី ២ ៣-២៦°C
    – សីតុណ្ហភាពអតិបរមា មានពី ៣១-៣៤°C ។
    នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតពីតិចទៅច្រើន ។
    ៣៖ បណ្តាខេត្តនៅតំបន់មាត់សមុទ្រ ៖
    – សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°C
    – សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣°C ។
    នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ នៅក្នុងកម្រិតពីតិចទៅច្រើន ។
    ជាមួយនឹងស្ថានភាពនេះ ក្រសួងក៏អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នចំពោះបាតុភូផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ដែលអាចកើតមាន ជាពិសេសបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល និងជួរភ្នំដងរែក ចាប់ពីថ្ងៃទី២៣-២៥ ខែមេសា៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares