• ថ្ងៃនេះក្រសួងសុខាភិបាលប្រកាសថាពុំមានករណីអ្នកឆ្លងជំងឺ Covid-19 ថ្មីទេ ហើយអ្នកជំងឺនេះចំនួន៣ថ្មីទៀតបានជាសះស្បើយ ធ្វើឲ្យអ្នកជាសះស្បើយ
    ដោយ admin  ថ្ងៃទី 21 April, 2020  ម៉ោង 07:49 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ គិតត្រឹមម៉ោង៧ និង០០នាទីព្រឹកនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០នេះក្រសួងសុខាភិបាលកម្ពុជា បានចេញប្រកាសនូវដំណឹងថាពុំមានករណីអ្នកឆ្លងជំងឺកូវីដថ្មីទេ ហើយអ្នកជំងឺកូវីដ១៩ បានជាសះស្បើយថ្មីចំនួន៣នាក់ទៀត ធ្វើឱ្យចំនួនអ្នកជាសះស្បើយកើនឡើងរហូតដល់ ១១០នាក់ ហើយ។ ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដធ្លាក់ចុះមកត្រឹមចំនួន១២នាក់ នៃអ្នកឆ្លងសរុប១២២ នាក់។

    ករណីជាសះស្បើយចំនួន០៣នាក់រួមមាន៖
    – បុរសជនជាតិខ្មែរ អាយុ៤៧ឆ្នាំ និងស្ត្រីជាភរិយា អាយុ៤៥ឆ្នាំ ស្នាក់នៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ បានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមួយ នៅរាជធានីភ្នំពេញ ។
    – បុរសជនជាតិចិនសញ្ជាតិកាណាដាអាយុ ៥០ឆ្នាំ ស្នាក់នៅបណ្ដោះអាសន្នសង្កាត់បឹងកេងកងមួយខណ្ឌ បឹងកេងកង រាជធានីភ្នំពេញ បានព្យាបាលជាសះស្បើយដោយទទួលបានលទល់តែស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមណ្ឌលសុខភាពចាក់ អង្រែក្រោម៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares