• ក្រសួងសុខាភិបាលប្រកាសថា ថ្ងៃនេះគ្មានអ្នកឆ្លងជំងឺCovid-19 ថ្មីទេ ហើយបានជាសះស្បើយ២នាក់ ធ្វើឲ្យអ្នកជាសះស្បើយសរុបកើនដល់១០៥នាក់
    ដោយ admin  ថ្ងៃទី 19 April, 2020  ម៉ោង 07:24 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ គិតត្រឹមម៉ោង៧ និង០០នាទីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញប្រកាសថាមគ្មានអ្នកឆ្លងជំងឺកូវីដថ្មីទេ ហើយអ្នកជំងឺកូវីដ១៩ បានជាសះស្បើយ២នាក់ថ្មីទៀត ធ្វើឱ្យចំនួនអ្នកជាសះស្បើយកើនឡើងរហូតដល់១០៥នាក់ ។ ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដធ្លាក់ចុះ មកត្រឹមចំនួន១៧នាក់ នៃអ្នកឆ្លងសរុប១២២នាក់។

    ករណីជាសះស្បើយចំនួន០២នាក់៖
    – ស្ត្រីជនជាតិវៀតណាមអាយុ៣៤ឆ្នាំ ជាភ្ញៀវទេសចរដែលស្នាក់នៅបណ្ដោះអាសន្ន នៅខុនដូកោះពេជ្រ រាជធានីភ្នំពេញ បានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានចំនួន០២លើក ត្រូវបានអនុញ្ញាតឱ្យចេញពីមណ្ឌលសុខភាព ចាក់អង្រែក្រោម រាជធានីភ្នំពេញ។
    – ក្មេងប្រុសជនជាតិខ្មែរអាយុ១២ឆ្នាំ (ឪពុកជាអ្នកដែលវិលត្រឡប់ មកពីពិធីសាសនា នៅប្រទេសម៉ាឡេស៊ី បានជាចេញពីមន្ទីរពេទ្យរួចហើយដែរ) រស់នៅក្រុងសៀមរាប បានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរ ពេទ្យខេត្តសៀមរាប៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares