• ក្រសួងសុខាភិបាលប្រកាសថា៖ ថ្ងៃនេះពុំមានករណីអ្នកឆ្លងcovid-19 ថ្មីទេ ហើយមានអ្នកជាសះស្បើយថ្មីចំនួន៥ទៀត ធ្វើឱ្យអ្នកជាសះស្បើយសរុបកើនដល់១០៣នាក់
    ដោយ admin  ថ្ងៃទី 18 April, 2020  ម៉ោង 07:07 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០នេះក្រសួងសុខាភិបាល បានចេញប្រកាសថា គ្មានអ្នកឆ្លងជំងឺកូវីដថ្មីទេ ហើយមានជាសះស្បើយថ្មីចំនួន៥នាក់ទៀត ធ្វើឱ្យចំនួនអ្នកជាសះស្បើយកើនឡើងរហូតដល់ ១០៣នាក់ ។ ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដធ្លាក់ចុះមកត្រឹមចំនួន១៩នាក់ នៃអ្នកឆ្លងសរុប១២២នាក់។

    ចំពោះករណីអ្នកជាសះស្បើយចំនួន៥នាក់រួមមាន៖

    – ជនបរទេស៣នាក់ ដែលជាភ្ញៀវមកពីនាវា Viking Cruise Journey នៅខេត្តកំពង់ចាម ក្នុងនោះជនជាតិអាមេរិកាំង២នាក់ និងអង់គ្លេសម្នាក់។
    – បុរសជនជាតិកាណាដាម្នាក់ អាយុ៤៩ឆ្នាំ បម្រើការងារនៅសាលាអន្តរជាតិមួយ នៅកោះពេជ្រ ស្នាក់នៅបុរីកោះពេជ្រ។
    – បុរសជនជាតិខ្មែរម្នាក់ អាយុ៣៨ឆ្នាំ ដែលមានទីលំនៅភូមិពោធិ៍២ ឃុំគារ ស្រុមមោងប្ញស្សី ខេត្តបាត់ដំបង ត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ ក្រោយពីពិនិត្យអវិជ្ជនៃជំងឺកូវីដ១៩ មានចំនួន២ដង៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares