• ទីប្រជុំជនវាលរេញស្រុកព្រៃនប់កំពង់ប្រឈរខ្វះទឹកស្អាតប្រើប្រាស់
    ដោយ admin  ថ្ងៃទី 16 April, 2020  ម៉ោង 07:00 | សន្តិសុខ​សង្គម

    (ខេត្តព្រះសីហនុ/ស្រុកព្រៃនប់)៖ នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០នេះ លោក គួច ចំរេីន អភិបាល នៃគណ:អភិ បាលខេកមត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំរកដំណោះ ស្រាយការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋនៅ ប្រជុំជនវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលតំបន់នេះខ្វះទឹកប្រើប្រាស់តាំងពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ មកមក។

    ក្រោយពីការជួបពិភាក្សារួច លោកអភិបាលខេត្ត បានចុះពិនិត្យមើលស្ថានភាពទឹកនៅតាមផ្ទះប្រជាពលរដ្ឋមួយចំនួនដែលបានប្រើប្រាស់ទឹកស្អាត និងចុះពិនិត្យអាងស្តុកទឹកផងដែរ ដែលមានទីតាំងនៅចំណុចក្បែវត្តថ្មដា ស្ថិតក្នុងភូមិសំរុងក្រោមឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ខណៈគ្រឿងចក្រកំពុងបន្តកាយស្តារស្រះដែលជាអាងស្តុបទឹកនោះ។

    នៅក្នុងឱកាស់នោះដែរលោកអភិបាលខេត្ត បានណែនាំដល់ក្រុមហ៊ុនផលិតទឹកស្អាត ឈ្មោះទូច សុខធី ឱ្យពង្រីកអាងទឹកឱ្យបានធំហើយជ្រៅ ជាងមុនដើម្បីរក្សាទឹកបានច្រើន ដើម្បីធានាជូនពលរដ្ឋការប្រើប្រាស់គ្រប់គ្រាន់ ព្រមទាំងបានណែនាំឱ្យក្រុមហ៊ុនត្រូវសហការជាមួយមន្ទីរអភិវឌ្ឍន៍ជនបទ មន្ទីរសិប្បកម្ម និងឧស្សាហកម្ម និងមន្ទីរធនធាន និងឧតុនិយមទឹក រួមទាំអជ្ញាធរមូលដ្ឋានផងដែរ ដើម្បីធ្វើកិច្ចការនេះឱ្យទទួលបានប្រសិទ្ធិផល។ទន្ទឹមនេះលោកក៏បានព្រមានរុះរើលែងឱ្យធ្វើអាជីវកម្មប្រសិនណាឆ្នាំក្រោយនៅតែមានបញ្ហាខ្វះខាតដដែលៗដូច្នេះទៀត បើទោះជាមានអាជ្ញាប័ណ្ណពីក្រសួងក៏ដោយ។

    សូមបញ្ជាក់ថា បញ្ហាកង្វះទឹកប្រើប្រាស់នៅប្រជុំជនវាលរេញគិតមកទល់ពេលនេះមានរយៈពេលប្រមាណជាជាងមួយខែមកហើយគឺចាប់ពីថ្ងៃទី១១ ខែមិនា ឆ្នាំ២០២០។ ហើយជាមួយគ្នានេះ កន្លងមកក៏មានកិច្ចប្រជុំរកដំណោះស្រាយក្រោមការដឹកនាំពីលោកអភិបាលខេត្តម្ដងរួចមកហើយ តែហាក់នៅមិនទាន់មានប្រសិទ្ធភាពរហូតដល់ថ្ងៃនេះ។ លោកអភិបាលខេត្តបានបើកកិច្ចពិភាក្សារកដំណោះស្រាយជាលើកទី២ និងចុះតាមដានអនុវត្តផ្ទាល់ទាំងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋដែលប្រើប្រាស់ទឹកស្អាតនេះទាំងទីតាំងអាងស្តុកទឹក ដើម្បីស្វែងយល់ និង វាយតម្លៃឱ្យបានដិតដល់។

    លោកអភិបាលខេត្តបានតម្រូវឱ្យក្រុមហ៊ុនផលិតទឹកស្អាតនេះឱ្យរផ្គត់ផ្គង់ទឹកស្អាតជូនពលរដ្ឋចំនួន២ឃុំ គឺឃុំសំរុងនិងឃុំវាលរេញដែលជាឃុំប្រជុំជនហើយមិនត្រូវខ្វះទឹកដូចឆ្នាំនេះតទៀតទេ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares