• បើកបរលឿនពេក បួងចង្កូតគេចឡាននៅពីមុខ ក្រឡាប់ផ្ងារជើង ខ្ទាតទៅប៉ះម៉ូតូ PassApp ១គ្រឿងទៀត
    ដោយ admin  ថ្ងៃទី 16 April, 2020  ម៉ោង 14:17 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ រថយន្តបែនដឹកកម្ទេចថ្ម បើកបរដោយយុវជនម្នាក់ ក្នុងល្បឿនយ៉ាងលឿន ក៏រេចង្កូតឡើងលើសួនច្បារ បណ្ដាលឱ្យក្រឡាប់ដាច់កាឡេ ខ្ទាតទៅម៉ូតូ PassApp ១គ្រឿងទៀត។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ និង៥០ នាទីរសៀល ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ទល់មុខវិទ្យាល័យជម្ពូវ័ន កែងស្តុមQMI ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

    សមត្ថកិច្ចបានឱ្យដឹងថា រថយន្តបែនដឹកខ្សាច់ ពាក់ផ្លាកលេខ ភ្នំពេញ 3C -9497 បើកបរដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ ធ្វើដំណើរពីលិចទៅកើត រហូតមកដល់ចំណុចកើតហេតុ វាក់អឺរថយន្តខាងមុខ ជាន់ហ្រ្វាំងមិនទាន់ បួងចង្កូតឡើងលើសួនច្បារអមផ្លូវ បណ្តាលដាច់កាឡេក្រឡាប់ ចាក់កម្ទេចថ្មចោល រួចខ្ទាតដុំដែកមួយដុំទៅត្រូវ ម៉ូតូកង់បី PassApp រងការខូចខាតផងដែរ។

    សមត្ថកិច្ចជំនាញ បានចុះដល់កន្លែងកើតហេតុ ធ្វើការវាស់វែង និងយកវត្ថុតាងទៅរក្សាទុក ដើម្បីរង់ចាំការដោះស្រាយ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares