• ផឹកស៊ីឡូឡារំខានគេ ! នគរបាល​ចុះ​អប់រំ​ណែនាំ ពួកជួបជុំគ្នាផឹកស៊ី ចាក់ធុងបាស់ ច្រៀង​ឡូឡា បង្ក​សំឡេង​រំខាន ដដល់អ្នកជិតខាង
    ដោយ admin  ថ្ងៃទី 12 April, 2020  ម៉ោង 09:19 | សន្តិសុខ​សង្គម

    ​ភ្នំពេញ​៖ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ឱ្យដឹងថា ក្នុង​យប់​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០២០ កងកម្លាំង​នគរបាល នគរបាល​ខណ្ឌ​នានា ក្នុង​រាជធានី​ភ្នំពេញ បាន​ចុះ​អប់រំ​ណែនាំ ពលរដ្ឋ​ដែល​បាន​ជួបជុំគ្នា​ផឹកស៊ី​យ៉ាង​សប្បាយ ចាក់ធុងបាស់ ច្រៀង​ឡូឡា បង្ក​សំឡេង​រំខាន​ដែល​អ្នកជិតខាង​មិនអាច​សម្រាក​បាន ។ នគរបាល​បាន​បញ្ជាក់ថា ការចុះ​ណែនាំ​បញ្ឈប់​ការផឹកស៊ី​នោះ ដោយសារ​មាន​សំណូមពរ​របស់​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្បែរ​កន្លែង​ផឹកស៊ី​នោះ ដែល​ចាក់ធុងបាស់ ច្រៀង​ឡូឡា ។​

    ​បើតាម​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដែល​បាន​ផ្សព្វផ្សាយ​ព័ត៌មាន លើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ បាន​ឲ្យ​ដឹងថា ទោះបី​ម៉ោង​ជិត ១១​យប់ ក្តី ដោយ​យល់​ពី​សុខទុក្ខ និង តម្រូវការ​របស់​ប្រជាពលរដ្ឋ ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅតែ​តាមដាន​ខំ​មិន និង​ប្រអប់​សារ និង​សហការ​ជាមួយ​ខណ្ឌ ប៉ុស្តិ៍ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម ជូន​ប្រជាពលរដ្ឋ​ភ្លាមៗ តប​តាម​ការ​សំណូមពរ ជាពិសេស​ការផឹកស៊ី ចាក់ធុងបាស់ ច្រៀង​ឡូឡា បបង្កសំឡេងរំខានដែលអ្នកជិតខាងមិនអាចសម្រាកបាន ។​

    ​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ទាក់ទង​ទៅ​អធិការ​ខណ្ឌមានជ័យ និង​ខណ្ឌទួលគោក​ភ្លាមៗ បន្ទាប់ពី​ទទួលបាន​ខំ​មិន​ពី​ប្រជាពលរដ្ឋ ចូលក្នុង​ផេ​ក​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ។ លោក​អធិការ​ខណ្ឌមានជ័យ និង​អធិការ​ខណ្ឌទួលគោក បាន​បញ្ជា​ឱ្យកម្លាំងប៉ុស្តិ៍ ចុះ​ដល់​គោលដៅ​ជាច្រើន​ភ្លាមៗ ដែលមាន​ការផឹកស៊ី ចាក់ធុងបាស់ ច្រៀង​ឡូឡា បង្ក​សំឡេង​រំខាន ដល់​អ្នកជិតខាង ដែល​មិនអាច​សម្រាក​បាន ជាពិសេស​គឺ​ការជួបជុំ​ផឹកស៊ី ដែល​មិន​ស្តាប់​តាម​ការណែនាំ របស់​ក្រសួងសុខាភិបាល ដែលអាចជាពេលចម្លងនៃជំងឺ covid-19។​

    ​នគរបាល បានស្នើ​ឱ្យប្រជាពលរដ្ឋ សូម​ចូលរួម​ស្តាប់​តាម​ការណែនាំ របស់​ក្រសួងសុខាភិបាល ដើម្បី​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​វីរុស​កូ​វីដ ១៩ ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares