• ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៤ ខែមេសា ធាតុអាកាសក្តៅនឹងចុះមកកម្រិតពី៣២-៣៧អង្សាសេ និងមានភ្លៀងធ្លាក់រាយប៉ាយពីតិចទៅបង្គួរ
    ដោយ admin  ថ្ងៃទី 8 April, 2020  ម៉ោង 08:50 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ ២០២០ ដោយបញ្ជាក់ថា តាមរយៈការតាមដានស្ថានភាពអាកាសធាតុជាប់ជាបន្តសង្កេតឃើញថា ៖ ជ្រលងសម្ពាធ ទាបបង្កើនឥទ្ធិពលមកលើកម្ពុជា។ ស្ថានភាពបែបនេះ និងតាមការព្យាករនៅក្នុងសប្តាហ៍ទី២ ខែមេសា បណ្តាខេត្តនានា ធាតុអាកាសក្តៅនឹងអាចថមថយចុះមួយកម្រិត ដោយជាទូទៅសីតុណ្ហភាពអតិបរមាមានពី ៣២-៣៧°C។

    ១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៖
    – សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°C
    – សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៧°C
    បណ្តាខេត្តនានា នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតពីតិចទៅបង្គួរ ក្នុងនោះមាន ផ្នែកខ្លះមានភ្លៀងធ្លាក់ច្រើន ។

    ២៖ បណ្តាខេត្តនៅខ្ពង់រាបឦសាន៖
    – សីតុណ្ហភាពអប្បបរមា មានពី ២ ៤-២៦°C
    – សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤°C ។
    ផ្នែកមួយចំនួន នឹងអាចមានភ្លៀងនៅក្នុងកម្រិតពីតិចទៅមធ្យម ។

    ៣៖ បណ្តាខេត្តនៅតំបន់មាត់សមុទ្រ៖
    – សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°C
    – សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥°C ។
    នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ ។

    ក្រសួងក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមបន្តប្រុងប្រយ័ត្នខ្ពស់ចំពោះ បាតុភូត ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ជាមួយគ្នានឹងធាតុអាកាសក្តៅចុះថមថយបន្តិច ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares