• នាយកប៉ុស្តិ៍នគរបាលព្រំដែនប៉ោយប៉ែត ប្រកាសបរិច្ចាគប្រាក់បៀវត្ស ១លានរៀល រយៈពេល៦ខែ ជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩
    ដោយ admin  ថ្ងៃទី 6 April, 2020  ម៉ោង 08:36 | ព័ត៌មាន​ជាតិ

    (ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ត្រី អ៉ី ចំរើន នាយកប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០នេះ បានប្រកាសបរិច្ចាគប្រាក់បៀវត្សក្នុងមួយខែ ១,០០០,០០០រៀល រយៈពេល ៦ខែ ចាប់ពីខែឧសភាដល់ខែតុលា ឆ្នាំ២០២០ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

    ក្រៅតែពីបំពេញភារកិច្ចដឹកនាំកម្លាំងយ៉ាងម៉ឺងម៉ាត់អនុវត្តបទបញ្ជារបស់អគ្គស្នងការនគរបាលជាតិ ចូលរួមប្រយុទ្ធប្រឆាំងនឹងមេរោគcovid-19 ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត លោកឧត្តមសេនីយ៍ត្រី អ៉ី ចំរើន មិនភ្លេចទេការចូលរួមចំណែក កិច្ចការសង្គមផ្សេងៗទៀតក្នុងគោលដៅ សង្គ្រោះ ការពារ និងប្រយុទ្ធប្រឆាំង ជាមួយវីរុសដ៏កាចសាហាវនេះជាមួយរាជរដ្ឋាភិបាល៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares